ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​គោ​ចម្លែក កើត​កូន​លើក​ទី១​ភ្លោះ​២​ក្បាល ​លើក​ទី​២​ភ្លោះ​៥​ក្បាល ងាប់​៣ក្បាល រស់​២​ក្បាល

9 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ មេ​គោ​១​ក្បាល​ចម្លែក​ខុស​ពី​សត្វ​គោ​ធម្មតា គឺ​ថា​ពេល​ដោយ​ឈ្មោល​ក៏​ខុស​គេ ពេល​កើត​កូន​មក​ក៏​ខុស​គេ ។ កើត​កូន​លោក​ទី​១​ បាន​កូន​ភ្លោះ​ដល់​ទៅ​២​ក្បាល ឥឡូវ​នេះ​កើត​កូន​លើក​ទី​២​ បាន​កូន​ភ្លោះ​ដល់​ទៅ​៥​ក្បាល ដោយ​១​ក្បាល​ៗ​ទម្ងន់​ទី​៤ ទៅ​៥​គីឡូក្រាម ។

ខេត្ត​ព្រៃ​វែង ៖ មេ​គោ​១​ក្បាល​ចម្លែក​ខុស​ពី​សត្វ​គោ​ធម្មតា គឺ​ថា​ពេល​ដោយ​ឈ្មោល​ក៏​ខុស​គេ ពេល​កើត​កូន​មក​ក៏​ខុស​គេ ។ កើត​កូន​លោក​ទី​១​ បាន​កូន​ភ្លោះ​ដល់​ទៅ​២​ក្បាល ឥឡូវ​នេះ​កើត​កូន​លើក​ទី​២​ បាន​កូន​ភ្លោះ​ដល់​ទៅ​៥​ក្បាល ដោយ​១​ក្បាល​ៗ​ទម្ងន់​ទី​៤ ទៅ​៥​គីឡូក្រាម ។

លោក​អ៊ំ វ៉ន រឹម អាយុ​៦៦​ឆ្នាំ រស់​នៅ​ភូមិ​ស្នាយ​បាង ឃុំ​កំពង់​សឹង ស្រុក​ព្រះ​ស្តេច ដែល​ជា​ម្ចាស់​មេគោ​ចម្លែក​នោះ​បាន​ឱ្យ​ «កោះ​សន្តិភាព»​ ដឹង​ថា គាត់​បាន​ចិញ្ចឹម​មេ​គោ​កូន​កាត់​ចំនួន​២​ក្បាល​ ដែល​មេ​គោ​១​ក្បាល​កើត​កូន​មក​ម្តង​បាន​តែ​១​ក្បាល​ដូច​គោ​ធម្មតា​ដទៃ​ទៀត​ដែរ ចំណែក​​មេ​គោ​១​ក្បាល​ទៀត​ចម្លែក​ខុស​ពី​មេ​គោ​ដទៃ​ទៀត ពោល​គឺ​កើត​កូន​ម្តង​ៗ​គឺ​ភ្លោះ​រហូត ដោយ​កើត​លើក​ទី​១​ កាល​ពី​ឆ្នាំ​ទៅ​មិន​ចាំ​ថ្ងៃ​ខែ​ទេ គឺ​បាន​កូន​ភ្លោះ​២ក្បាល រស់​១​ក្បាល​ដល់​សព្វ​ថ្ងៃ​នេះ ឯ​១​ក្បាល​ទៀត​ងាប់​តាំង​ពី​កើត​បាន​ភ្លាម​ៗ​ម៉្លេះ ។ ឥឡូវ​នេះ​(​កើត​លើក​ទី​២​(​ល្ងាច​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១៥) បាន​កូន​ភ្លោះ​ដល់​ទៅ​៥​ក្បាល តែ​កើត​ដល់​ទៅ​៣ដង​ឯ​ណោះ លើក​ទី​១​ បាន​១​ក្បាល លើក​ទី​២​ បាន​១​ក្បាល​ទៀត រស់​ទាំង​២​ក្បាល ដល់​លើក​ទី​៣ បាន​ដល់​ទៅ​៣​ក្បាល ប៉ុន្តែ​ស្លាប់​ទាំង​៣​ក្បាល ។

លោក​អ៊ំ វ៉ន រឹម បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​គោ​ទាំង​៥​ក្បាល​ដែល​កើត​មក​នោះ​ ១ក្បាល​ៗ​ទម្ងន់​ប្រហែល​៤ ទៅ​៥​គីឡូក្រាម ចម្លែក​តែ​កូន​គោ​ក្បាល​ទី​៥ មាន​ទម្ងន់​ប្រហែល​ជា​កន្លះ​គីឡូ​ក្រាម​ប៉ុណ្ណោះ ។

លោក​អ៊ំ​ម្ចាស់​គោ​ក៏​សូម​អំពាវ​នាវ​ដល់​មន្ត្រី​បសុ​ពេទ្យ​ជួយ​ផ្តល់​បច្ចេក​ទេស ឬ​សេវា​​កម្ម​ផ្សេងៗ​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​មេគោ និង​កូន​គោ​២​ក្បាល​ដែល​នៅ​រស់​របស់​គាត់​ផង ព្រោះ​​ពេល​នេះ​មេ​គោ​ ក្រោយ​ពី​កើត​បាន​កូន​៥​ក្បាល​រួច​មក​ ហាក់​ដូច​ជា​ថយ​កម្លាំង​ខ្លាំង​ណាស់ ចំណែក​ឯ​កូន​គោ​២​ក្បាល​ដែល​នៅ​រស់​នៅ​ក៏​មើល​ទៅ​ហាក់​ខ្សោយ​កម្លាំង​ណាស់​ដែរ ៕