នារីនិស្សិតច្បាប់ម្នាក់ត្រូវចោរវាយប្លន់ម៉ូតូអាយខនបាត់
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ខណៈជិះម៉ូតូចេញពីរៀន ត្រូវជនសង្ស័យវាយមួយដៃប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង០៧យប់
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ខណៈជិះម៉ូតូចេញពីរៀន ត្រូវជនសង្ស័យវាយមួយដៃប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង០៧យប់
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ខណៈជិះម៉ូតូចេញពីរៀន ត្រូវជនសង្ស័យវាយមួយដៃប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៥ មករា ២០១៥ ស្ថិតនៅចំណុចខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមផ្លូវលេខ៣៤០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះរស់ ស៊ីនួន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានឪពុកជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ប្រភពពីនារីរងគ្រោះបានឱ្យដឹងទៀតថា មុនពេលកើតហេតុ នាងទើបនឹងចេញពីរៀនត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូអាយខន ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ 1BI 9226 ជិះម្នាក់ឯង ពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូស្គូពីដែរ ពណ៌ផ្កាឈូក បានជិះទៅអែបជិត ហើយវាយមួយដៃគំរាមឱ្យឈប់ប្លន់យកម៉ូតូជិះចេញទៅបាត់ ដោយ ជនសង្ស័យជិះឆ្ពោះទៅទិសខាងត្បូង ចំណែកបក្សពួកម្នាក់ទៀត ជិះឆ្ពោះទៅទិសខាងជើងវិញ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ