ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសអាយុ​១៥​ឆ្នាំ​​លួងលោម​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ចូល​ក្នុង​ព្រៃ​លូកលាន់​ប្រដាប់​ភេទ​

9 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ ​ក្មេង​​ប្រុស​កំហូច​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​លួងលោម​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ចូល​ក្នុង​ព្រៃ​ ហើយលូកលាន់​ប្រដាប់​ភេទ​ ​កាលពី​ម៉ោង​៣​ និង​៣០​នាទីរសៀល​ ថ្ងៃ​ទី​៣​ មក​រា

ខេត្តកណ្ដាល​ ៖ ​ក្មេង​​ប្រុស​កំហូច​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​លួងលោម​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ចូល​ក្នុង​ព្រៃ​ ហើយលូកលាន់​ប្រដាប់​ភេទ​ ​កាលពី​ម៉ោង​៣​ និង​៣០​នាទីរសៀល​ ថ្ងៃ​ទី​៣​ មក​រា នៅ​ក្នុងព្រៃ​មាត់​អូរខ្វែង ស្ថិត​ក្នុងភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង​ ​ហើយ​ត្រូវ​​បាន​អាណាព្យាបាលក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ឲ្យ​នគរបាលចាប់ខ្លួនកាលពីព្រឹក​ថ្ងៃ​ទី​៤ ​មក​រា ដើម្បី​កសាង​សំណុំ​រឿ​ចាត់ការ​តាម​ច្បាប់​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ឈ្មោះ ពិត ភារៈ ភេទ​ប្រុស ឣា​យុ​១៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប​ ស្រុក​ស្អាង ខេត្តកណ្ដាល​។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៣​ឆ្នាំ ក្រោយ​ពី​កើតហេតុ ត្រូវ​បាន​អង្គការ​ស​ង្គ្រោះ​​កុមារ​យក​ទៅ​ធ្វើ​កោសល្យ​វិ​ច័យនៅ​មន្ទីរពេទ្យ​ជ័យជំនះ​រួច​ហើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ​មក​រា ពេល​ក្មេង​ស្រី​រង​គ្រោះកំពុង​លេង​នៅ​ខាង​មុខ​ផ្ទះ​ឪពុក​ម្តាយ ស្រាប់តែ​​ឈ្មោះ​ពិត វី​រៈ​ ដែល​ជា​ជនសង្ស័យ មក​បបួល​ក្មេង​ស្រី​រង​គ្រោះទៅ​លេង​បង្ហោះ​ខ្លែង​នៅ​មាត់អូរ​ខ្វែង ពេល​នាំ​គ្នា​ទៅ​ដល់​មាត់​ខ្វែង​ឈ្មោះ​ពិត វី​រៈ ក៏​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ឲ្យចូល​ទៅ​ក្នុង​ព្រៃ ហើយ​ធ្វើ​សកម្មភាព​លូក​ប្រដាប់​ភេទ និង​យក​ប្រដាប់​ភេទ​ដាក់​លើ​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ ពេល​នោះ មាន​ក្មេងម្នាក់​ទៀត​​ឃើញ​ក៏​រត់​មក​ប្រាប់​ជីដូន​ក្មេង​ស្រី​រង​គ្រោះ គាត់​ក៏​រត់​ទៅ​មើល​។ ខណៈ​នោះ​ឈ្មោះ​ពិត ភា​រះ ក្រឡេកឃើញជីដូន​ក្មេងស្រី​រង​គ្រោះ​​ក៏​រត់គេច​ខ្លួន​តែ​ម្ដង​។

លុះ​មក​ដល់​វេលា​ម៉ោង១០​​ព្រឹក ថ្ងៃ​ទី​៤ មក​រា ​ទើប​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាងឃាត់ខ្លួន​ឈ្មោះ​ពិត ភា​រះ​បាន​៕