ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចិត្ត​ព្រៃ​ផ្សៃសម្លា.ប់​ម្ចាស់​បំណុល​យក​ទៅ​ទម្លាក់​ទឹក​ទន្លេ

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ត្រី​ចិត្តសឿង​ព្រៃ.ផ្សៃម្នាក់​បាន​ត្រូវ​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៥ បន្ទាប់​ពី​បាន​យក​កំណាត់ឈើ​កាំរទេះ​គោរ​វាយ​សម្លា.ប់​ស្ត្រី​ម្ចាស់បំណុល

ខេត្តកណ្តាល ៖ ស្ត្រី​ចិត្តសឿង​ព្រៃផ្សៃម្នាក់​បាន​ត្រូវ​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ មក​រា ឆ្នាំ​២០១៥ បន្ទាប់​ពី​បាន​យក​កំណាត់ឈើ​កាំរទេះ​គោរ​វាយ​សម្លាប់​ស្ត្រី​ម្ចាស់បំណុល​កាលពី​រសៀលថ្ងៃ​ទី​៣១​ ធ្នូ ឆ្នាំ​២០១៤ នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុងភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ហើយ​យក​សព​ដាក់​ក្នុង​កញ្ឆេរ​យក​ទៅ​ទំលាក់​ចោល​ក្នុង​ទឹកទន្លេ ព្រោះ​ខឹង​មក​ទារ​មាស​នៅ​ជំពាក់​មួយ​ជី ស្រែក​ឡូឡា​ខ្លាច​ខ្មាស់​គេ​ និង​ខ្លាច​ប្ដី​ដឹង​។

​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​តាម​ខ្សែ​​ទឹក​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៥ មក​ទើ​នៅ​ចំណុច​ក្បាលកោះ​ថ្មី ស្ថិត​ក្នុងភូមិ​កោះ​ថ្មី ឃុំ​កោះធំ(​ក​) ស្រុក​កោះធំ រួច​មក​កម្លាំង​នគរបាល​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​បច្ចេកទេស​ខេត្ត​ចុះ​ធ្វើការ​ពិនិត្យ និង ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ ។

លោក​វ​រៈ​សេនីយ៍​ត្រី មុ​យ ចាន់​ពេជ្រ អធិការ​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ឡឹ​ង កូ​លាប ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស្រ៊ុ​ន ស្រិុន អាយុ​៧៧​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ មាន​ទីលំនៅ​ក្នុងភូមិ​​-​ឃុំ​ជាមួយ​គ្នា ។

ជន​ដៃដល់​ឈ្មោះ ឡឹ​ង កូ​លាប បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៤ ជន​រង​គ្រោះ​បាន​មក​ផ្ទះ​របស់​ខ្លួន ដើម្បី​ទារប្រាក់​ដែល​ខ្លួន​នៅ​ជំពាក់​​១​ជីមាស​។ ពេល​នោះ​ខ្លួន​បាន​ប្រាប់​ជន​រង​គ្រោះជា​ម្ចាស់បំណុល​ថា​ ខ្លួន​មិន​ទាន់​មាន​មាស​សង​ទេ​ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ជេរ ហើយ​ឡូឡា​ខ្លាំង​ៗ ដោយ​អង្គុយ​ក្នុង​បន្ទប់​ថ្ម​ខាងក្រោម​ផ្ទះ ។ នៅ​ពេល​នោះ​ដែរ​ខ្លួន​បាន​ប្រាប់​ជន​រង​គ្រោះ​កុំ​មាត់​ឡូឡា​ខ្លាំង​ពេក ព្រោះ​ខ្លាច​ប្តី​ និង​ម្តាយ​ខ្លួន ព្រម​ទាំង​អ្នក​ជិតខាង​ដឹង​ខ្មាស់​គេ តែ​ជន​រង​គ្រោះ​នៅ​តែ​ឡូឡា ទើប​ខ្លួន​មានគំនិត​សម្លាប់​ជន​រង​គ្រោះ​ចោល ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​ជំនាញបាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​លំនៅ​ឋាន​ឲ្យ​ធ្វើ​ត្រាប់​តាម​សកម្មភាព​​វាយ​សម្លាប់​ជន​រង​គ្រោះ រួច​អូស​សាកសព​យក​ទៅ​ទម្លាក់​នៅ​ក្នុង​ទឹក​ទន្លេបាសាក់​នោះ និង​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ ផ្ដន្ទាទោស​តាម​ច្បាប់​ ។

ព័ត៌​មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​សារព័ត៌​មាន​កោះ​សន្តិភាព