ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសថៃបានប្រពន្ធខ្មែរបីកូន​៣ខែចូលប៉ុស្តិ៍​ព្រោះនាងជាប្រព​​ន្ធប្ដឹងថាប្រើហិ.ង្សា

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជន​ជាតិ​ថៃម្នាក់​ត្រូវនគរ​បាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែត​ហៅ​ពី​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែត​ឲ្យចូល​ប៉ុស្តិ៍​ដើម្បី​សួរនាំ​កាល​ពីវេលា​ម៉ោង​ប្រហែល​៥ល្ងាច​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៥​បន្ទា​ប់​ពីនាង​ជាប្រពន្ធ (ស្រ្តី​ខ្មែរ) ប្ដឹងថា​ប្រើអំពើ​ហិ.ង្សា ។ បុរស​ជនជាតិ​ថៃនោះ​ឈ្មោះ ​វ៉ាន់អន​ ជីឡាក់​ អាយុ​៤៩​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជន​ជាតិ​ថៃម្នាក់​ត្រូវនគរ​បាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែត​ហៅ​ពី​ភូមិ​អូរ​ជ្រៅ​សង្កាត់​ប៉ោយ​ប៉ែត​ឲ្យចូល​ប៉ុស្តិ៍​ដើម្បី​សួរនាំ​កាល​ពីវេលា​ម៉ោង​ប្រហែល​៥ល្ងាច​ ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៥​បន្ទា​ប់​ពីនាង​ជាប្រពន្ធ (ស្រ្តី​ខ្មែរ) ប្ដឹងថា​ប្រើអំពើ​ហិង្សា ។ បុរស​ជនជាតិ​ថៃនោះ​ឈ្មោះ ​វ៉ាន់អន​ ជីឡាក់​ អាយុ​៤៩​ឆ្នាំជា​អ្នកម៉ៅការសំណង់​នៅខេត្ត​ឈុនបុរី ​និងមានស្រុក​កំណើតនៅខេ​ត្តអាយុធ្យា​ប្រទេស​ថៃ ។

តាមប្រភព​​​ប្រាប់ថា​នាងជា​ដើម​បណ្ដឹង​និងជាប្រពន្ធ​ជនជាតិថៃ​ខាងលើ​ឈ្មោះ​ឡែនអាយុ​ជាង២០ឆ្នាំ​ មានទី​លំ​នៅក្នុងភូមិ​កើតហេតុ​ខាងលើ ។នៅប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់ប៉ោយ​ប៉ែត​ស្ត្រីដើម​បណ្ដឹង​ប្រាប់​ថាដោយ​សារការ​រស់នៅ​ជាមួយ​ជនជាតិ​ថៃនេះពុំមាន​ក្ដីសុខ​ព្រោះ​បុរស​នោះចេះ​តែប្រើអំ​ពើ​រហិង្សា​ញឹក​ញាប់​និង​បណ្ដេ​ញ​ នាង​ចេញ​ពីផ្ទះទើប​នាងទ្រាំ​មិនបាន​រត់ទៅភ្នំពេញ​អស់រយះពេល៣យប់ ។

អ្វីដែលគួរ​ឲ្យសង្វេក​នោះគឺបុរសខាង​លើបីកូ​នស្រី៣ ខែក្នុង​ដៃប​ង្ហូរ​ទឹកភ្នែក​មុខប៉ុស្តិ៍​ប៉ូលិស​នៅពេល​ដែល​កូន​ស្រីស្រែក​យំទាបៅ​។ ទោះ​ជាយ៉ាង​ណា​ក្រោយ​ហេតុការណ៍​នគរបាល​ហៅជន​ជាតិថៃ​នោះទៅ​ដល់ប៉ុស្តិ៍​គេ​ឃើ​ញ​អ្ន​ក​ស្រុកជា​ច្រើន​គ្រួ​សាររួមទាំ​ងអនុក្រុមនិង​​មេភូមិអូរជ្រៅ​​​បានទៅកា​ន់​ប៉ុស្តិ៍រដ្ឋបាល​​ដែរដោយ​​នាំគ្នា​អះ​អាង​ថាបុរសជា​ជនជាតិថៃម្នាក់​នេះ​ល្អបារី​ក៍មិន​ចេះជក់​សូម្បី​តែស្រាក៍​មិនចេះ​ផឹកហើយ​ថែមទាំងអះ​អាងថាបុរស​រូបនេះ​មិនដែល​ប្រើអំពើ​រហិង្សាទេ។ ​ផ្ទុយ​ទៅវិញ​ពួកគាត់អះ​អាងថាបុរស​ជនជាតិថៃនេះ​ក្រោយពីបាន​នាង​ជាប្រពន្ធ​នោះ​បានទិញ​ដីសង់ផ្ទះ​ថ្មឲ្យនៅនិ​ងជួយដល់​បងប្អូននាង​ជាប្រពន្ធ​ទៀតផង ។

តាមព័ត៌​មានចុង​​ក្រោយនៅ​យប់ដដែល​នេះ​ប្រភព​ប្រាប់​ថាជនជា​តិថៃដែល​មានកូនស្រី​ក្នុងដៃត្រូវនគរបាល​ហៅ​ចូលប៉ុស្តិ៍​នោះ​ត្រូវបានន​គរបាល​អនុញ្ញាតិឲ្យវិល​ត្រឡប់​ទៅផ្ទះ​ក្នុងភូមិអូរ​ជ្រៅវិញ​ហើយនៅ​វេលាម៉ោង​៩និង៣០​យប់​នាទីព្រោះ​តែមានអ្នក​ស្រុកមកកាន់​ប៉ុស្តិ៍កាន់​តែច្រើនឡើង​ៗគាំទ្រជន​ជាតិថៃនោះ​ថាជា​មនុស្ស​ល្អ។