ខេត្តសៀមរាប ៖ ស្ត្រីជាគ្រូបង្រៀនស្ម័គ្រចិត្តជនជាតិអាមេរិក វ័យ២២ឆ្នាំម្នាក់ ស្រវឹងអួទីនួមកពីដើរលេងឆ្លងឆ្នាំសកល ដួលមុខផ្ទះបុរសចំណាស់ម្នាក់ អាយុ៥៧ឆ្នាំ ត្រូវបុរសនោះជួយសង្គ្រោះ ខណៈដែលកំពុងជួយ ក៏ឃើញសាច់សខ្ចីស្រក់ទឹកមាត់ ហើយឃើញឱកាសល្អធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចម្តង ហើយទំនងស្ត្រីជនបរទេសស្មានថា ជាសង្សារបស់ខ្លួន ក៏ប្រគល់ខ្លួនឲ្យទៅ លុះព្រឹកឡើងផ្អើលឆោឡោប្តឹងប៉ូលិសតែម្តង ។ ហេតុការណ៏រំលោភស្ត្រីបរទេសនេះបានកើតឡើងម៉ោងជិត៥ទាបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នៅផ្ទះបុរសជាជនសង្ស័យ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកវរសេនីយ៏ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៏ខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះជា សាវាន អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីរងគ្រោះ ជាជនជាតិអាមេរិកកាំង អាយុ២២ឆ្នាំ ជាគ្រូបង្រៀនស្មគ្រចិត្ត នៅខេត្តសៀមរាប ។
លោកបន្តថា តាមការរៀបរាប់របស់ជនរងគ្រោះ នៅយប់ថ្ងៃបុណ្យឆ្លងឆ្នាំ រូបគាត់បានដើរលេងផឹកស៊ីជាមួយមិត្តប្រុសជាជនជាតិអាមេរិកកាំងដូចគ្នារហូតជិតភ្លឺ ។ បន្ទាប់មកពេលគាត់ស្រវឹងជោគជាំ ក៏បែកគ្នាពីមិត្តប្រុស ហើយស្រ្តីជនជាតិអាមេរិកកាំងមកដួលនៅមុខផ្ទះជនសង្ស័យ លុះព្រឹកឡើងក៏ស្រាប់តែនៅផ្ទះជនសង្ស័យ ដោយរូបកាយអាក្រាត ទើបប្តឹងប៉ូលិសតែម្តង ។
ដោយឡែកបុរសជាជនសង្ស័យបានបកស្រាយថា គាត់ពិតជាបានរំលោភនាងបានសម្រេចម្តងមែន ពីព្រោះឃើញនាងស្រវឹងដួលដេកនៅមុខផ្ទះរបស់ខ្លួនតែម្នាក់ឯង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យអន្តោប្រវេសន៍ ដើម្បីសួរនាំ និងចាត់ការបន្ត ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ