ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​​មួយ​អង្គ​​និមន្តទៅ​សំណាក់​ធម៌នៅ​លើភ្នំ​ត្បែង បែរជានាំ​ស្រី​ស្នេហ៍​ឡើងផ្ទះ​សំណាក់​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម ប៊ុ​ន គឹ​ម​សួន ព្រះជន្ម​៦១ឆ្នាំ ត្រូវ​បានសមត្ថកិច្ច​នគរបាល​ក្រុង​ព្រះ​វិហារឃាត់សាកសួរ ខណៈ​ដែល​ព្រះសង្ឃ​អង្គ​នេះ​បាន​នាំ​ស្រី​ស្នេហ៍ ឡើង​ដេក​ផ្ទះសំណាក់​យី​ហោ អី​ស៊ី​ដ្រូ​ហា​វី ឋិត​ក្នុងភូមិ​ថ្មី​​ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។

​ព្រះសង្ឃអង្គ​នេះបាន​សារភាព​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៥​នេះ​ថា ព្រះ​អង្គ​គង់នៅ​វត្ត បិ​ន​ដី ស្ថិត​នៅ​ភូមិ ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ហើយ​ព្រះ​អង្គ បាន​និមន្ត​ពី​ខេត្តកំពង់ធំ មក​កាន់ ខេត្តព្រះវិហារ អស់​រយៈពេល​មួ​យស​ប្តា​ហ៍​មក​ហើយ គឺ​មក​សំណាក់​ធម៌​នៅ​លើភ្នំ​ត្បែង ប៉ុន្តែ​មិន​បាន​ឡើង​ទៅ​សំណាក់​ធម៌នោះ​ទេ ក៏​នាំ​ស្រី​ស្នេហ៍​ឡើង​ទៅ​ដេកនៅផ្ទះ​សំណាក់​យី​ហោ អី​ស៊ី​ដ្រូ​ហា​វី ។ ព្រះសង្ឃ​បន្ថែម​ថា នារី​ជា ស្រី​ស្នេហ៍​ក៏​បាន​សារភាព​ដែរ​ថា នាង​ឈ្មោះ អ៊ុំ សង្វា អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ហើយ​នាង​បាន​មករួមមេត្រី​ ជាមួយនឹង​ព្រះសង្ឃ​រូប​នេះ​អស់​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ ។
    ​
គួរ​បញ្ជាក់​ផង​ដែរ​ថា ខណៈ​ពេល​ដែល​សមត្ថកិច្ច ធ្វើការ​ឃាត់​ខ្លួន ព្រះសង្ឃ រូប​នេះ ហើយ ក៏​បាន​នាំ​ទៅ​កាន់​វត្ត​ប្រាសាទជ័យ​ព្រឹក្ស ហៅ​វត្ត​ប្រាសាទគោ​គបេង ខេត្តព្រះវិហារ ដើម្បី​ធ្វើការ​សាកសួរ និង​ផ្សឹក​តែ​ម្តង ។ ក្រោយ​ពីធ្វើការ​ផ្សិ​ករួចរាល់​ហើយ​ក៏​បាន​នាំ​ខ្លួន​បញ្ជូន​ទៅ​កាន់អធិការ​ក្រុង​ព្រះ​វិហារ ដើម្បី​ចាត់ការទៅ​តាម​និ​តិ​វិធី ៕