រាជធានីភ្នំពេញ ៖រាជធានីភ្នំពេញនៅក្នុងរយះពេល១២ខែឆ្នាំ២០១៤កន្លងមកនេះមានអគ្គិភ័យកើតឡើងចំនួន៨៦ករណីបណ្តាលឱ្យមនុស្សស្លាប់ចំនួន៧នាក់ និងរងរបួស៦នាក់ព្រមទាំងបំផ្លិចបំផ្លាញលំនៅឋាននិងសម្ភារមួយចំនួនទៀត ។ នេះបើតាមការឱ្យដឹងពីនគរបាលការិយាល័យបង្កានិងពន្លត់អគ្គិភ័យ ។ ទោះបីជាយ៉ាងណាបើប្រៀបធៀបនៅឆ្នាំ២០១៣មានមានការថយចុះ ។
លោកវរៈសេនីយ៍ទោ ព្រហ្ម យ៉ន នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងរយះពេល១២ខែឆ្នាំ២០១៤នៅក្នុងរាជធានីភ្នំពេញមានគ្រោះអគ្គិភ័យចំនួន៨៦ករណីបណ្តាលឱ្យស្លាប់មនុស្សចំនួន៧នាក់ក្នុងនោះមានស្រី៣នាក់និងប្រុស៤នាក់ និងរងរបួស៦នាក់ ។លោកនាយការិយាល័យបានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះបានបំផ្លិចបំផ្លាញលំនៅឋានចំនួន១៤០ខ្នង ក្នុងនោះមានផ្ទះឈើលើថ្មក្រោមចំនួន១០៧ខ្នង ល្វែង៣៣ល្វែង,បន្ទប់ខារ៉ាអូខេ១៥បន្ទប់ ,ដេប៉ូឈើ១០កន្លែង,រោងចិញ្ចឹមមាន់ចំនួន១,តូបលក់កាហ្វេ១តូប,ឆេះបំផ្លាញរថយន្តចំនួន១០គ្រឿង,ម៉ូតូ១៨គ្រឿងព្រមទាំងទ្រព្យសម្បត្តិមួយចំនួនធំទៀត។ ទោះបីជាយ៉ាងណាលោកនាយការិយាល័យពុំបានឱ្យដឹងពីទំហំនៃការខួចខាតគិតជាថវិកាអស់ប៉ុន្មានឡើយ ។
លោកវរៈសេនីយ៍ទោ ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះនៅឆ្នាំ២០១៤បើប្រៀបធៀបឆ្នាំ២០១៣ មានការថយចុះចំនួន១៩លើក ដែលឆ្នាំ២០១៣មានចំនួន១០៥ករណីបណ្តាលឱ្យមនុស្សស្លាប់ចំនួន៦នាក់និងរបួស៦នាក់ ។ លោកនាយការិយាល័យក៍បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក៍ដូចជានៅបណ្តាលខេត្តនានាឱ្យមានការប្រុងប្រយ័ត្នពីភ្លើងទៀន ធូបនៅពេលដែលចាកចេញពីលំនៅឋាន ហើយនៅពេលកើតមានអគ្គិភ័យកើតឡើងសំខាន់ស្មារតីរួមសហការគ្នាក្នុងការជួយពន្លត់ជាបឋមឱ្យបានទាន់ពេល ។
លោកនាយការិយាល័យក៍បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋអោយមានសម្ភារបំពង់ពន្លត់អគ្គីភ័យនៅតាមផ្ទះ និង សហកាជាមួយនគរបាលបង្ការនិងពន្លត់អគ្គីភ័យដែលបានចុះទៅផ្សព្វផ្សាយពីរបៀបនៃការប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនិងវិធានការការពារទប់ស្កាត់ផ្សេងៗ។
ចែករំលែកព័តមាននេះ