ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់​ដៃ​ចង្កូតម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​ដឹកដី​កិន​ស្លា.ប់​១ របួសស្រាល​២

9 ឆ្នាំ មុន

ខេត្តកែប ៖ ស្ត្រីម្នាក់​ស្លា.ប់​ និង​២នាក់ទៀត​រងរបួសស្រាល ខណៈ​ជិះម៉ូតូ​ឌុបគ្នា​ទាក់​ដៃ​ចង្កូត​ជាមួយរ​ថយន្ត​​ បណ្តាលឱ្យ​ដួល​ធ្លាក់​ស្ត្រី​រងគ្រោះពីលើ​ម៉ូតូ​ ហើយត្រូវរថយន្ត​ដឹក​ដី​កិន​ស្លា.ប់​នៅ​និងកន្លែង

ខេត្តកែប ៖ ស្ត្រីម្នាក់​ស្លាប់​ និង​២នាក់ទៀត​រងរបួសស្រាល ខណៈ​ជិះម៉ូតូ​ឌុបគ្នា​ទាក់​ដៃ​ចង្កូត​ជាមួយរ​ថយន្ត​​ បណ្តាលឱ្យ​ដួល​ធ្លាក់​ស្ត្រី​រងគ្រោះពីលើ​ម៉ូតូ​ ហើយត្រូវរថយន្ត​ដឹក​ដី​កិន​ស្លាប់​នៅ​និងកន្លែង កាលពី​វេលាម៉ោង​០៥ល្ងាច​ថ្ងៃទី​៣១ ធ្នូ ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។

ប្រភព​បានឱ្យ​ដឹងថា ស្ត្រីដែលស្លាប់​ឈ្មោះ​​ត្រែង ច្រឹប អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំលាវ និងអ្នកបើកម៉ូតូឈ្មោះ​ប៉ាក់ ត្រួយ អាយុ​២៧​ឆ្នាំ (របួសស្រាល) និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ាក ស្រី​និច្ច ភេទស្រី​ អាយុ​១២​ឆ្នាំ មានទីលំនៅ​ភូមិ​តោះសោម ឃុំ​អង្គោល ស្រុកដំណាក់​
ចង្អើរ ។ ចំណែក​ឯអ្នកបើក​បរ​រថយន្ត​ឈ្មោះ​ស៊ុយ វណ្ណា អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់ធំ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តថា ​មុន​ដំបូងគេឃើញ​ម៉ូតូ​ជិះឌុបគ្នា​៣នាក់ លុះមកដល់​ជិះ​ជិត​រថយន្ត ក៏បានចៀស ក៏ត្រូវប៉ះ​ជាមួយ​ដៃ​ចង្កូត​ម៉ូតូ​ដួល​ខ្ទាត​ស្ត្រី​រងគ្រោះ​ចូល​ក្រោម​រថយន្ត​កិន​ចំពោះ​ បណ្តាល​ឱ្យ​ស្លាប់​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព