ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហុងដា​ឌីអូស៊ី បើករេចង្កូតបុក​បង្គោល​ភ្លើង​រង​ការ​ខូច​ខាត តែអ្នក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ហុងដា​អូឌីស៊ី មួយ​គ្រឿង​បាន​រេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​រង​ការ​ខូច​ខាត​តិច​តួច ចំណែក​ឯរថយន្ត​វិញ​បែក​ពោងការ​ពារ​សុវត្ថិភាព​ទាំង​ពីរ​និង​បាក់​កាងខាង​មុខ តែសំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង ៤០​នាទី​រំលង​អាធ្រាត្រ ឈាន​

រាជធានី​ភ្នំ​ពេញ ៖ រថយន្ត​ហុងដា​អូឌីស៊ី មួយ​គ្រឿង​បាន​រេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​រង​ការ​ខូច​ខាត​តិច​តួច ចំណែក​ឯរថយន្ត​វិញ​បែក​ពោងការ​ពារ​សុវត្ថិភាព​ទាំង​ពីរ​និង​បាក់​កាងខាង​មុខ តែសំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង ៤០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៧ ធ្នូ ២០១៤ នៅ​ចំណុច​មុខសណ្ឋាគារ​អាស៊ី តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិត​ក្នុង​សង្កាត់មនោរម្យ ខណ្ឌ៧​មករា ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហុង​ដា​អូឌីស៊ី មួយ​​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ2F-6954 បើក​បរ​ដោយ​បុរស​ម្នាក់​ដោយ​ធ្វើ​ដំណើរតាម​មហាវិថី​ព្រះមុនី​វង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ ត្បូង ខណៈមក​ដល់​ចំណុច​មុខ​សណ្ឋាគារ​អាស៊ី​មិន​ដឹង​ជា​យ៉ាង​ម៉េច រថយន្ត​ក៏បាន​រេ​ចង្កូត​​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឱ្យ​​រង​ការ​ខូច​ខាត​តិច​តួច ចំណែក​ឯរថយន្ត​វិញ​បែក​ពោងការ​ពារ​សុវត្ថិភាព​ទាំង​ពីរ​និង​បាក់​កាងខាង​មុខ តែសំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់ ។​

ក្រោយពេល​កើត​ហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​កាន់ការិយាល័យ​ចរាចរនៃស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។