ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៣​នាក់​ និង​ក្មេង​ប្រុស​២​នាក់​បាត់​ខ្លួន​ពី​ផ្ទះ​៣​យប់ហើយ ​ឪពុក​ម្តាយ​តាម​​ស្វែងរក​មិនឃើញ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ បងប្អូន​ស្រី​៣​នាក់​ និង​ក្មេង​ប្រុស​២​នាក់​បាន​ចេញ​បាត់​ពីផ្ទះ​​អស់​រយ​ពេល​៣​យប់​មក​ហើយ ឪពុក​ម្តាយ​សាច់ញាតិ​នាំ​គ្នា​​តាម​ស្វែង​រកតែ​រក​មិនឃើញ​។​ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៣​ ធ្នូ​

ខេត្ត​ឧត្តរមានជ័យ ៖ បងប្អូន​ស្រី​៣​នាក់​ និង​ក្មេង​ប្រុស​២​នាក់​បាន​ចេញ​បាត់​ពីផ្ទះ​​អស់​រយ​ពេល​៣​យប់​មក​ហើយ ឪពុក​ម្តាយ​សាច់ញាតិ​នាំ​គ្នា​​តាម​ស្វែង​រកតែ​រក​មិនឃើញ​។​ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៤​​​ នៅ​ក្នុងភូមិ​គោក​អាណ​យ ​ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង​។​

បុរស​ឈ្មោះ​ក្រឹ​ង រិ​ន ​អាយុ​៤៥​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ប្រឹ​ម អ៊ួ​ន​ អាយុ​៤៦​ឆ្នាំ ​មានកូន​៩នាក់ ​ក្នុង​នោះស្រី​៧​នាក់​ មាន​ទីលំនៅ​ក្នុងភូមិ​-ឃុំ​ខាង​លើ​​បាន​អះអាង​ថា​ មុន​ពេល​ភ្ញាក់​ផ្អើល ​កូនស្រី​របស់​ខ្លួន​ឈ្មោះ​រិ​ន សុផល ​អាយុ​២៦​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​២​នាក់​ នៅ​តូច​ៗ​ ទី​២​-ឈ្មោះ​រិ​ន សុធី ​ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ទី​៣-​ឈ្មោះ​រិ​ន សូ​វៀត​ ភេទ​ស្រី ​អាយុ​១៤​ឆ្នាំ​ ទាំង​ពីរ​នាក់​នៅ​លីវ​។ ​បុរស​ដដែល​បាន​បញ្ជាក់ថា ​កន្លង​មក​មាន​ស្ត្រី​ម្នាក់​បាន​ដើ​រចូល​មក​​ផ្ទះរបស់​គាត់​ ​ហើយ​បាន​និយាយ​បបួល​កូន​របស់​គាត់​ឲ្យ​ចាក​ចេញពីផ្ទះ​ទៅ​រក​ការងារ​ធ្វើ​។​

ក្រោយមក​ទៀត​ស្ត្រី​ដែល​មក​ប​បួល​នោះ​តែងតែ​ព្យាយាម​ទូរស័ព្ទ​មក​ជួប​និយាយ​ជាមួយ​កូន​ៗរបស់​គាត់​​ជា​ញឹកញាប់​ ​ស្រាប់​នៅ​ថ្ងៃ​ទី​២៣​ ធ្នូ​ ២០១៤ ​ពេល​រូប​គាត់​ទាំង​ពី​រនាក់​ត្រឡប់​មក​ធ្វើស្រែ​ចំការ​វិញបាត់​កូន​ៗ​ចំនួន​៣​នាក់​ និង​ចៅប្រុស​តូច​ៗ២​នាក់​ ដោយ​មិនដឹង​ថា​ ទៅ​ទីណា​ ឬ​ចាញ់បោក​គេ​នាំ​យក​ទៅ​លក់ក៏អាច​ថា​បាន​ដែរ​។

រូប​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បន្ត​ថា​ ក្រោយ​ពី​បាត់​កូន​នោះ​រូប​គាត់​ទាំង​ពី​រនាក់​ ​និង​សាច់ញាតិ​មាន​ជីវភាព​ក្រីក្រ​ផង​ បាន​នាំ​គ្នីគ្នា​ខិតខំ​ដើ​រស្វែងរក​​​សាកសួរ​គេឯង​នៅ​ក្នុងភូមិ​រហូត​ទៅ​ដល់​ភូមិ​អូរ​ច​ញ្ចៀ​ន ឃុំ​អន្លង់​វែង ​បាន​ចេញ​ពន្លឺ​ខ្លះ​ៗ​ ដោយ​អ្នក​ភូមិ​បានឃើញ​កាលពី​យប់​ថ្ងៃ​ទី​២៤ ​ធ្នូ​ ២០១៤​នោះ​កូន​របស់​គាត់​ដេក​ស្នាក់​នៅ​ក្នុងភូមិ​នេះ​ លុះ​ព្រឹក​ឡើង​គេ​​មិនដឹង​ថា​ ចាកចេញ​ទៅ​ទីណា​ទេ​ ដោយ​មានការ​ព្រួយ​បារ​ម្ភពី​កូន​រូប​គាត់​ទាំង​ពី​រនាក់​ប្តី​ប្រពន្ធ​បាន​ដាក់​ពាក្យបណ្តឹង​​ទៅ​​អាជ្ញាធរ​ភូមិ​-ឃុំ​ និង​សមត្ត​កិច្ច​ឲ្យ​ជួយ​ធ្វើ​ការអន្ត​រាគ​មន៍​ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​៕