ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្តឡិចស៊ីបុកពេញទំហឹង ​ស្លា.ប់ពេល​ដឹកបញ្ជូនទៅមន្ទីរពេទ្យ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ចំណាស់ម្នាក់​​ស្លា.ប់​​ពេលកំពុងដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ខេត្ត បន្ទាប់ពី​ជួប​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ខណៈ​ដែល​​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ជាតិ

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ចំណាស់ម្នាក់​​ស្លាប់​​ពេលកំពុងដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ខេត្ត បន្ទាប់ពី​ជួប​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ខណៈ​ដែល​​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ជាតិ ​ត្រូវ​រថយន្តឡិច​​ស៊ី​ស​​បើកបរ​ដោយ​​ជនជាតិ​ថៃ​បុក​ពេញទំហឹង​ ​​កាលពី​វេលា​​ម៉ោង​០៩ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​ធ្នូ ​២០១៤ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៧​ និង​១០៨​ ​ក្នុង​ភូមិ​​ស្រងាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​​ប្រភព​បាន​ឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​​ឈ្មោះជឹ​ម ប៉ុន អាយុ​៦១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រះ​​កែវ ឃុំ​មេលុំ ស្រុក​បរិបូណ៌ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​​ស៊ី​ស RX300 ​ព​ណ៌ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H.9739 បើកបរ​ដោយ​បុរសជនជាតិ​ថៃ​មិន​ស្គាល់ឈ្មោះ ក្នុង​រថយន្ត​មាន​គ្នា​៦​នាក់ ​​។

​ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ាហា​ ស៊ី​រូស បើកតាម​បណ្តោយ​ផ្លូវលំ​ពី​កើត​ មក​លិច លុះ​មក​ដល់​ថ្នល់​ជាតិមិន​បាន​ប្រយ័ត្ន​ បាន​បើក​ឆ្លងផ្លូវ​​ ស្រប​ពេលជាមួយ​គ្នា​នោះ​ ក៏​មាន​រថយន្ត​ឡិច​ស៊ី​ស​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ថៃ​កំពុង​មាន​ល្បឿន​លឿន​ ក្នុងដំណើរ​ពី​ជើង​ទៅ​ត្បូង ​​បាន​បុក​យ៉ា​ងពេញទំហឹង បណ្តាល​ឱ្យ​​​ម៉ូតូ​អូសចូល​ក្នុង​ព្រៃ​ចម្ងាយ​ជា​ង១០​ម៉ែត្រ
ធ្វើ​​ឱ្យ​​​​បុរស​រង​គ្រោះ​មាន​​របួស​ធ្ងន់ធ្ងរ ហើយ​បាន​​ស្លាប់​តាម​ផ្លូវ​​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។

ចំណែក​អ្នកបើកបរ​​​​បង្ករ មិន​បានរ​ត់ទៅ​ណា​​ទេ គឺ​នៅ​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព