ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីជន​ចំណាកស្រុក​ទៅក្រៅប្រទេសអត់បានបោះឆ្នោត​ ៖ CPP និង​ CNRP ​នៅតែមិនទាន់ឯកភាពគ្នា (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅបញ្ហា​ជនចំណាកស្រុក​ទៅក្រៅប្រទេសមិនបានបោះឆ្នោត​ នៅតែប្រធាន​បទក្តៅដែលក្រុមការងារ​ CPP និង​ CNRP មិនអាច​រក​ច្រក​ចេញដដែល ។

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅបញ្ហា​ជនចំណាកស្រុក​ទៅក្រៅប្រទេសមិនបានបោះឆ្នោត​ នៅតែប្រធាន​បទក្តៅដែលក្រុមការងារ​ CPP និង​ CNRP មិនអាច​រក​ច្រក​ចេញដដែល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា​ បញ្ហានេះនឹងត្រូវលើក​យកមកពិភាក្សាគ្នា​បន្តទៀតនៅថ្ងៃទី២៦​ ធ្នូ ២០១៤ ។ យ៉ាងណាក៍ដោយ ​ទោះជាមិនទាន់​ឯកភាពនៅចំណុចខាងលើក្តី ​ក៍ការជជែកគ្នា​ដែលទើបតែបិទបញ្ចប់​នៅប៉ុន្មាននាទីមុននេះ ​គឺភាគីទំាងពីរ​បាន​ឯក​ភាព​ទៅលើការចុះ​ឈ្មោះបោះឆ្នោត​ ធ្វើយ៉ាងណាឲ្យមានតម្លាភាព​ ប្រសិទ្ឋភាព​និងបញ្ជីឈ្មោះច្បាស់លាស់ ​ប៉ុន្តែភាគីទំាងពីរ​មិនបាន​បញ្ជាក់លម្អឹត​ថាតើដើម្បី​ឲ្យមានតម្លាភាព​ ប្រសិទ្ឋភាព​និងបញ្ជីឈ្មោះច្បាស់លាស់នោះ ត្រូវអនុវត្តន៍​តាមវិធី​ ឬ រូបមន្តណានោះទេ ៕