ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​អា​មេ​រិ​ក​សម្រេច​ឱ្យ​ស្ត្រី​ម្នាក់​និង​ប្តី​ក្រោយរួមរស់​ជាមួយ​អតីត​ប្តី​ក្នុងផ្ទះ​តែ​មួយ​ក្រោយ​លែងលះ

9 ឆ្នាំ មុន

សារព័ត៌មាន «​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា អ្នកស្រី Carol E.Levy អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ កំពុង​ប្រកាស​លក់​ភូមិ​គ្រឹះ​នៅ​ភាគ​ខាងលិច​ខណ្ឌ​ស៊ី​ទី​ផាក ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ជា​បន្ទាន់ បន្ទាប់​ពី​មាន​បញ្ហា ដោយ​តុលាការ​សម្រេច​ឱ្យ​អ្នកស្រី និង​ប្តី​ស្នាក់​នៅ​

សារព័ត៌មាន «​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា អ្នកស្រី Carol E.Levy អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ កំពុង​ប្រកាស​លក់​ភូមិ​គ្រឹះ​នៅ​ភាគ​ខាងលិច​ខណ្ឌ​ស៊ី​ទី​ផាក ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ជា​បន្ទាន់ បន្ទាប់​ពី​មាន​បញ្ហា ដោយ​តុលាការ​សម្រេច​ឱ្យ​អ្នកស្រី និង​ប្តី​ស្នាក់​នៅ​ក្នុងភូមិ​គ្រឹះ​នោះ រួម​ជាមួយ​លោក Chris Lipman អតីត​ប្តី​ដែល​លែងលះ​គ្នា​កាលពី​ឆ្នាំ​២០១២ ។

ចៅក្រម​បញ្ជាក់​ថា លោក Chris Lipman គួរ​បាន​ទទួល​ប្រាក់​សំណង​ពី​ការ​លែងលះ​នេះ ក្រោយ​ពី​លោក​ត្រូវ​ចេញពី​ក្រុមហ៊ុន​ដែល​អ្នកស្រី Carol E-Levy ជា​ម្ចាស់ ព្រោះ​អ្នក​ទាំង​២​បាន​លែងលះ​គ្នា ។ មិនតែប៉ុណ្ណោះ​លោក Chris Lipman មាន​សិទ្ធិ​ស្នាក់​នៅ​ក្នុងផ្ទះ​តែ​មួយ​ជាមួយ​អតីត​ប្រពន្ធ​ដែល​មាន​ប្តី​ថ្មី​ទៅ​ហើយ​នោះ ។

អ្នកស្រី Carol E.Levy បញ្ជាក់​ថា គាត់​មិន​ចង់ឱ្យ​លោក Chris Lipman នៅ​ក្នុងផ្ទះ​ជាមួយ​ទេ ដើម្បី​កុំឱ្យ​មាន​បញ្ហា ។ គេ​ប្រៀប​ដូច​ជា​ភ្ញៀវ ដូច្នេះ​ហើយ​ដរាបណា​គាត់​អាច​លក់​ភូមិ​គ្រឹះ​បាន រឿង​គ្រប់​យា​៉​ង​ត្រូវ​បញ្ចប់ ។

លោក Chris Lipman បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​គេង​របស់​ភ្ញៀវ​នៅ​ជាន់​ទី​១៧ ដោយ​មាន​បន្ទប់​គេង​សរុប​ចំនួន​៦ ។ ចំណែក​អ្នកស្រី Carol  E.Levy ស្នាក់​នៅ​ជាមួយ​ប្តី​ក្រោយ ដែល​ទើប​រៀប​ការ​កាលពី​ខែសីហា​កន្លង​មក​នៅ​ជាន់​ទី​១៨ រួម​ជាមួយ​កូនស្រី​ជាមួយ​លោក Chris Lipman ចំនួន​២​នាក់ ។ លើស​ពី​នេះ​អ្នកស្រី Carol E.Levy កំពុង​មាន​ផ្ទៃពោះ​ជាមួយ​ប្តី​ក្រោយ​គឺ លោក Joel Goron ផង​ដែរ ។

លោក Chris Lipman បញ្ជាក់​ថា លោក​ស្នាក់​នៅ​ជាមួយ​អ្នកស្រី Carol E.Levy ជា​ឱកាស​បានឃើញ​កូនស្រី​ទាំង​២​នាក់ ។ ប្រសិនបើ​អតីត​ភរិយា​របស់​លោក គឺ​អ្នកស្រី Carol E.Levy លក់​ភូមិ​គ្រឹះ​នោះ គឺ​លោក​នឹង​បាន​ចំណែក​ប្រហែល​៤៥% សម្រាប់​ចាប់ផ្តើម​ជីវិត​ជា​ថ្មី ៕