ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​11.000​គ្រឿង ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​នៅ​តំបន់​អាហ្វ្រិក

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ ឱ្យ​ដឹង​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ចំនួន​១១.០០០​គ្រឿង ដើម្បី​ច្នៃ​ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។ ដោយឡែក គេហទំព័រ Teach Crunch

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ ឱ្យ​ដឹង​ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ចំនួន​១១.០០០​គ្រឿង ដើម្បី​ច្នៃ​ធ្វើ​ជា​ផ្កាយ​រណប​ពង្រីក​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។ ដោយឡែក គេហទំព័រ Teach Crunch ឱ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​កបាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​អាច​ស្ថិត​នៅ​លើ​លំហ​អាកាស​ក្នុង​រយៈពេល​៥​ឆ្នាំ ដើម្បី​ពង្រីក​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​តរបស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដែល​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​ពី​មុន​មក ។

ហ្វេ​ស​ប៊ុ​កបាន​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ពី​ក្រុមហ៊ុន Titan Aerospace ។ យន្តហោះ​ទាំងនោះ​មាន​សមត្ថភាព​ពិសេស​ត្រង់​អាច​ហោះ​ហើរ​ក្នុង​រយៈកម្ពស់​១.៨៤០.៥៩២​ម៉ែត្រ ដែល​អាច​ភ្ជាប់​ការ​ទាក់ទង​តាម​រយៈ Satellites ទៅ​កាន់​តំបន់​ដាច់​ស្រយាល ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តួ​យន្តហោះ​ទាំងមូល​បំពាក់​ដោយ​បន្ទះ Solar ដែល​អាច​ស្រូប​ពន្លឺព្រះអាទិត្យ​បាន​ទៀត​ផង ។ យន្តហោះ​ទាំងនោះ​បែងចែក​ជា​២​ប្រភេទ គឺ​ម៉ូ​ដែល​៥០ និង​៦០ ដែល​វា​អាច​ផ្ទុក​ទម្ងន់​បាន​ត្រឹមតែ​១០០​គីឡូក្រាម ។

គេហទំព័រ​ដដែល​នោះ ឱ្យ​ដឹង​ទៀត​ថា គម្រោង​មួយ​នេះ​ក្នុង​គោលបំណង​ដើម្បី​បន្ថែម​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ប្រទេស​ដែល​ពុំ​មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។ ម្យ៉ាងវិញទៀត វា​ភ្ជាប់​ប្រព័ន្ធ​ទាក់ទង 3G ទៀត​ផង ដូច្នេះ​ពិភពលោក​ទាំងមូល​នឹង​ងាយស្រួល​ភ្ជាប់​ការ​ទាក់ទង ទោះបីជា​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ក៏​ដោយ ។

ប្រភេទ​កូន​យន្តហោះ Drone កំពុង​ពេញ​និយម​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ពីលើ​អាកាស ហើយ​អ្នក​ប្រើប្រាស់​ចំណាយ​ប្រាក់​អស់​តិច​ទៀត​ផង ៕