ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ម្នាក់​និង​ប្រធាន​អគ្គនាយក HYUNDAI ចង់ទៅ​កូរ៉េ​ខាងជើង​ឆាប់​ៗ

9 ឆ្នាំ មុន

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា លោក PARK JIE-WON សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធភាព​នយោបាយ​ថ្មី ដើម្បី​លទ្ធិប្រជាធិបតេយ្យ ANPD និង​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​អតីត​ប្រធានាធិបតី​លោក​គី​ម ដេ​យុង និង​លោកស្រី

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា លោក PARK JIE-WON សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធភាព​នយោបាយ​ថ្មី ដើម្បី​លទ្ធិប្រជាធិបតេយ្យ ANPD និង​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​អតីត​ប្រធានាធិបតី​លោក​គី​ម ដេ​យុង និង​លោកស្រី HYUN-JEONG-EUN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន HYUNDAI បាន​ស្នើ​ដល់​រដ្ឋាភិបាល​នូវ​ការ​អនុញ្ញាត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង នា​ថ្ងៃ​ទី​២៤ ធ្នូ ។

អ្នក​ទទួលខុសត្រូវ​រូប​នេះ​បន្ត​ថា ក្រោយ​សំណើ​មួយ​របស់​កូរ៉េ​ខាងជើង មជ្ឈមណ្ឌល​សន្តិភាព គី​ម ដេ​យុង និង​ក្រុមហ៊ុន HYUNDAI ASAN CO. (​សាខា​ក្រុមហ៊ុន HYUNDAI ទទួល​បន្ទុក​សកម្មភាព​នៅ​កូរ៉េ​ខាងជើង​) បាន​ស្នើ​ឱ្យ​មានការ​បំពេញ​ទស្សនកិច្ច​មួយ​នៅ​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២៤ ធ្នូ ។ ការ​យល់ព្រម ឬ​អត់​ត្រូវ​សម្រេច​នា​ថ្ងៃ​ទី​២៣ ធ្នូ ។

លេខាធិការ​គណបក្ស​ពលករ​កូរ៉េ​ខាងជើង ទទួល​បន្ទុក​ទំនាក់ទំនង​អន្តរ​កូរ៉េ​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ឱ្យ​មាន​ទស្សនកិច្ច​នេះ ជា​សញ្ញា​នៃ​ការ​សម្តែង​ការ​អរគុណ​បន្ទាប់​ពី​លោក PARK JIE-WON បាន​បញ្ជូន​កម្រងផ្កា​មួយ​នា​ឱកាស​ខួប​លើក​ទី​៣ នៃ​មរណភាព​របស់​អតីត​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អុ​ី​ល ឪពុក​លោក​គី​ម ជុង​អ៊ុ​ន ។

លោក PARK JIE-WON កាលពី​ថ្ងៃ​ទី​១៦ ធ្នូ បាន​ទៅ​កាន់​តំបន់​កា​អឺ​សុង​កូរ៉េ​ខាងជើង ដើម្បី​នាំ​យក​កន្ត្រក​ផ្កា​មួយ​ទៅ​ទីនោះ​ក្នុង​នាម​លោកស្រី LEE HEE-HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី លោក​គី​ម ដេ​យុង ។ ចំណែក​ប្រធាន​ក្រុមហ៊ុន HYUNDAI ASAN CORP លោក CHO KUN-SHIK នា​ថ្ងៃ​នោះ ក៏​បាន​បញ្ជូន​កន្ត្រក​ផ្កា​មួយ​ក្នុង​នាម​ប្រមុខ​ក្រុមហ៊ុន​នេះ​ទៅ​កា​អឺ​សុង​ដែរ ។

នា​ថ្ងៃ​នោះ​ឯង លោក WON DONG YON អនុប្រធាន​គណៈកម្មាធិការ​ដើម្បី​សន្តិភាព នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក APPC បាន​ទទួល​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង ហើយ​សម្តែង​ការ​អរគុណ ៕