ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​បរិស្ថាន​អាល់​បា​នី​ត្រូវ​ដកហូត​តំណែង​ព្រោះ​ជំពាក់​ថ្លៃ​ចរន្តអគ្គិសនី

9 ឆ្នាំ មុន

AP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៃ​ប្រទេស​អាល់​បា​នី​ត្រូវ​ដកហូត​តំណែង​ពី​បទ​មិន​បង់ថ្លៃ​ចរន្តអគ្គិសនី​ដោយ​ផ្ទុយ​ពី​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដែល​កំពុង​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​បង់ថ្លៃ​ចរន្ត ចាស់​ៗ​ដែល​នៅ​ជំពាក់ ។

លោកស្រី​ឌី​យ៉ា​ណា បេ​ច​កូ អនុរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ត្រូវ​ដកហូត​តំណែង​នោះ​មិន​បាន​បង្ហាញ​ការ​យល់​ឃើញ​អ្វី​ទេ នៅ​ចំពោះ​មុខ​ពលរដ្ឋ ។ លោកស្រី​ឌី​យ៉ា​ណា បាន​ចុះ​ចេញពី​តំណែង បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​ថា លោកស្រី​ជំពាក់​ថ្លៃ​ចរន្តអគ្គិសនី​ច្រើន​សន្ធឹកសន្ធាប់ ។

ក្រុមហ៊ុន​ចំនួន​២​ដែល​មាន​តួនាទី​ទទួលខុសត្រូវ និង​ចែកចាយ​ចរន្តអគ្គិសនី​បាន​ខាត​ដើមទុន​ដល់​ទៅ​៥៥០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤ ដែល​ភាគច្រើន​បណ្តាល​មក​ពី​ការ​ជំពាក់​ថ្លៃ​ចរន្តអគ្គិសនី ។ កាលពីមុន​មាន​អ្នក​ប្រើប្រាស់​ចរន្តអគ្គិសនី​ដល់​ទៅ​៦០០.០០០​នាក់ ត្រូវ​កាត់​ផ្តាច់​ចរន្ត​លែងឱ្យ​ប្រើប្រាស់​ដោយសារ​មិន​បង់ថ្លៃ​ចូល​រដ្ឋ ៕