ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់​លើស​ទម្ងន់​ពេល​ធំ​ពេញវ័យ​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​ជំងឺមហារីក

9 ឆ្នាំ មុន

បណ្តា​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រមាន​ថា ធាត់​ដុះពោះ​លើស​ទម្ងន់​ក្នុង​អាយុ​ពី​១៨​ទៅ​១៩​ឆ្នាំ អាច​បង្កើន​អត្រា​ស្លា.ប់​ពី​ជំងឺមហារីក​ទៅ​ថ្ងៃ​ខាង​មុខ​ក្នុង​កម្រិត​មួយ​ខ្ពស់ បើ​ទោះ​ណា​ទម្ងន់​នេះ​ថយ​ចុះ​មក​វិញ​នៅ​វ័យ​កណ្តាល​ក្តី ។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រមាន​ថា ធាត់​ដុះពោះ​លើស​ទម្ងន់​ក្នុង​អាយុ​ពី​១៨​ទៅ​១៩​ឆ្នាំ អាច​បង្កើន​អត្រា​ស្លាប់​ពី​ជំងឺមហារីក​ទៅ​ថ្ងៃ​ខាង​មុខ​ក្នុង​កម្រិត​មួយ​ខ្ពស់ បើ​ទោះ​ណា​ទម្ងន់​នេះ​ថយ​ចុះ​មក​វិញ​នៅ​វ័យ​កណ្តាល​ក្តី ។

ការ​សិក្សា​ដែល​បាន​ធ្វើ​លើ​បុរស​ប្រមាណ​ជិត​២​ម៉ឺន​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​លើស​ទម្ងន់​ខ្លាំង​ឬ​ក៏​ធាត់​ដុះពោះ​ស្ថិត​ក្នុង​វ័យ​ពី​១៨-១៩​ឆ្នាំ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ជំងឺមហារីក​មួយ​ចំនួន​ក្នុង​នោះ មាន​មហារីក​សួត មហារីក​តម្រងនោម និង​ក្រពេញ​ប្រូ​ស្តា​ត​ប្រហែលជា​៣៥% ។  អត្រា​ប្រឈម​នេះ​នឹង​នៅ​តែ​មាន​ជា​ដដែល បើ​ទោះជា​ពួក​គេ​ព្យាយាម​បញ្ចុះទម្ងន់​ខ្លួន​ឱ្យមក​នៅ​ក្នុង​កម្រិត​ធម្មតា​វិញ​អំឡុង​វ័យ​កណ្តាល​ក្តី ។  សូម​បញ្ជាក់​ថា ការ​សិក្សា​លើក​នេះ​ត្រូវ​បាន​ពិសោធ​តែ​លើ​បុរស​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ស្ត្រី​វិញ​ការ​ប្រឈម​ប្រហែលជា​មាន​ដូច​គ្នា ។

វេជ្ជបណ្ឌិត​លី​ន​សេ ហ្គ្រេ​អ្នក​ស្រាវជ្រាវ​មក​ពី​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​(MRC)​បាន​និយាយ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ផល​ប៉ះពាល់​ពី​ការ​ធាត់​លើស​ទម្ងន់​ក្នុង​វ័យក្មេង​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺមហារីក​ពេល​ក្រោយ​ក្នុង​ជីវិត ហើយ​ត្រូវ​បាន​គេ​យក​មក​ធ្វើការ​វិភាគ​យ៉ាង​ល្អិតល្អន់ ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា​៖«​វា​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ដែល​BMI(​សមាមាត្រ​រវាង​កំពស់​និង​ទម្ងន់​ខ្លួន​)​ខ្ពស់​នៅ​អាយុ​១៨​ឆ្នាំ នាំ​ទៅ​រក​អត្រា​ប្រឈម​ខ្ពស់​ពី​ជំងឺមហារីក​ជាង​អ្នក​ដែល​មាន​BMI​ខ្ពស់​ក្នុង​វ័យ​កណ្តាល ។ នេះ​ជា​សារ​មួយ​ដែល​ច្បាស់លាស់​និង​ពិតប្រាកដ​។ រក្សា​ទម្ងន់​ខ្លួន​របស់​អ្នក​ឱ្យ​នៅ​ធម្មតា ពិតជា​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្នុង​ថ្ងៃ​ខាង​មុខ​» ៕