ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​វីតាមីន​D​នាំ​ឱ្យ​បុរស​ប្រឈម​ខ្ពស់​នឹង​មហារីក ប្រូ​ស្តា​ត

9 ឆ្នាំ មុន

លទ្ធផល​នៃ​ការ​សិក្សា​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Clinical Cancer Research​បាន​បង្ហាញ​ថា កង្វះខាត​វីតាមីន D ជាប់​ទាក់ទិន​នឹង​ការ​បង្កើន​ឱកាស​កើត​មាន​ជំងឺមហារីក​ប្រូ​ស្តា​ត​ដល់​បុរស​កាន់តែ​ខ្ពស់ ។ ការ​ពិសោធ​លើ​បុរស​ស្បែក​ស​៦០០​នាក់​ប្លាយ​នៅ​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា អ្នក​ដែល​ខ្វះ​

លទ្ធផល​នៃ​ការ​សិក្សា​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Clinical Cancer Research​បាន​បង្ហាញ​ថា កង្វះខាត​វីតាមីន D ជាប់​ទាក់ទិន​នឹង​ការ​បង្កើន​ឱកាស​កើត​មាន​ជំងឺមហារីក​ប្រូ​ស្តា​ត​ដល់​បុរស​កាន់តែ​ខ្ពស់ ។ ការ​ពិសោធ​លើ​បុរស​ស្បែក​ស​៦០០​នាក់​ប្លាយ​នៅ​ស៊ី​កា​ហ្គោ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា អ្នក​ដែល​ខ្វះ​វីតាមីន D ក្នុង​ឈាម​គឺ​ប្រឈម​នឹង​ជំងឺមហារីក​សាហាវ​ៗ ជា​ពិសេស​មហារីក​ប្រូ​ស្តា​ត​ដល់​ទៅ​ជិត​៤​ដង ខណៈ​អា​មេ​រិ​ក​ស្បែក​ខ្មៅ​វិញ ការ​ប្រឈម​ឡើង​ដល់​លើស​៤​ដង ។
អ្នកដឹកនាំ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត Adam   Murphy មក​ពី​សាកលវិទ្យាល័យ Northwestern University សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា ៖«​កង្វះខាត​វីតាមីន D អាច​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​នៃ​ដុំ​សាច់​មហារីក​លើ​បណ្តាជន​ទូទៅ »​។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ៖«​ការ​ខ្វះខាត​គឺ​រឹតតែ​សាមញ្ញ​និង​ធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​ដែល​មាន​ស្បែក​ពណ៌​ខ្មៅ ហើយ​បែប​នេះ​ហើយ ទើប​មហារីក​ប្រូ​ស្តា​ត​កើត​ច្រើន​ក្នុង​ចំណោម​ជន​អា​មេ​រិ​ក​ស្បែក​ខ្មៅ ។ ដូច្នេះ ការ​រក​ឃើញ​របស់​យើង​លើក​នេះ​ក៏​ជា​សញ្ញា​មួយ​ប្រាប់​ថា បុព្វហេតុ​ចម្បង​ដែល​នាំ​ឱ្យ​ជន​ស្បែក​ខ្មៅ​កើត​មហារីក​ប្រូ​ស្តា​ត​គឺ​បណ្តាល​មក​ពី​ការ​ខ្វះ​វីតាមីន D  »​។
វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ថា ៖«​វា​ជា​យោបល់​ល្អ​ដែល​ត្រូវ​ពិនិត្យ​មើល​កម្រិត​វីតាមីន D ឱ្យ​បាន​ទៀងទាត់​រាល់​ឆ្នាំ ។ ក្នុង​ករណី​រក​ឃើញ​ថា ខ្វះ​គេ​អា​ចរក​មធ្យោបាយ​ធ្វើ​ឱ្យ​វា​គ្រប់​បាន​តាម​រយៈ​របប​អាហារ ថ្នាំ​គ្រាប់ ឬ​វិធី​ព្យាបាល​ផ្សេង​ៗ »៕