ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ពោះវៀន​ខ្សោយ​មាន​អាការ​ស្លេកស្លាំង​ត្រូវ​ព្យាបាល​រយៈពេល​យូរ

9 ឆ្នាំ មុន

ពោះវៀន​ខ្សោយ គឺជា​ជំងឺ​ទូទៅ​មួយ ដែល​ប៉ះពាល់​ដល់​មុខងារ​ពោះវៀនធំ ។ ជំងឺ​នេះ​មិន​បណ្តាល​ឱ្យ​មានការ​ប្រែប្រួល​ជាលិកា​ពោះវៀន និង​មិន​បង្ក​ឱ្យ​កើត​មហារីក​ពោះវៀនធំ​ទេ ។ ជំងឺ​ពោះវៀន​ខ្សោយ ជា​ទូទៅ​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ជា​៖

ពោះវៀន​ខ្សោយ គឺជា​ជំងឺ​ទូទៅ​មួយ ដែល​ប៉ះពាល់​ដល់​មុខងារ​ពោះវៀនធំ ។ ជំងឺ​នេះ​មិន​បណ្តាល​ឱ្យ​មានការ​ប្រែប្រួល​ជាលិកា​ពោះវៀន និង​មិន​បង្ក​ឱ្យ​កើត​មហារីក​ពោះវៀនធំ​ទេ ។ ជំងឺ​ពោះវៀន​ខ្សោយ ជា​ទូទៅ​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ជា​៖

ចុកពោះ​, ឈឺពោះ​, ហើមពោះ​, ផោម​ច្រើន (​មាន​ក្លិនស្អុយ​មុត​ខុស​ពី​ផោម​ធម្មតា​), រាក​ឬ​ទល់លាមក (​ជួនកាល​មាន​រាក​ផង​និង​ទល់លាមក​ផង​ឆ្លាស់គ្នា​), លាមក​មាន​លាយ​សំបោរ​, ។

ជំងឺ​ពោះវៀន​ខ្សោយ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ ដែល​លោក​អ្នក​ត្រូវ​ទទួល​ការ​ព្យាបាល​រយៈពេល​យូរ ដែល​ពេល​ខ្លះ​អ្នកជំងឺ​អាច​មាន​រោគ​សញ្ញា​ជា​គ្រឿង​រំខាន​យ៉ាង​ខ្លាំង និង​ពេល​ខ្លះ​អ្នកជំងឺ​មាន​អារម្មណ៍​ធូរស្បើយ​។ ចំពោះ​រោគ​សញ្ញា​ដែល​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដូច​ជា ស្រក​ទម្ងន់​, ក្តៅខ្លួន​, ចង្អោរ​ឬ​ក្អួត​ញឹកញាប់​, ឈឺពោះ ជា​ពិសេស​កើត​ទ្បើ​ង​នៅ​ពេល​យប់​, រាក​ដែល​មាន​ជា​ប្រចាំ ឬ​ដាស់​អ្នកជំងឺ​ឱ្យ​ភ្ញាក់​ពី​ដំណេក​, មាន​សភាព​ស្លេកស្លាំង​ដោយសារ​កង្វះ​ជាតិ​ដែក​, ចាប់ផ្តើម​មាន​រោគ​សញ្ញា​នៅ​អាយុ​លើស​ពី​៥០​ឆ្នាំ ។

ចំពោះ​មូលហេតុ​យើង​មិន​ទាន់​បានដឹង​ច្បាស់​ថា តើ​អ្វី​ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ជំងឺ​ពោះវៀន​ខ្សោយ0x017d7 ប៉ុន្តែ​យើង​អាច​កំណត់​កត្តារួម​ផ្សំ​មួយ​ចំនួន​ដូច​ជា​៖

១-​កត្តា​បង្ក​ទូទៅ​រួម​មាន​៖
កត្តា​ចំណីអាហារ​៖ សូ​កូ​ទ្បា ម្ទេស ខ្លាញ់ ផ្លែ​ឈើ សណ្តែក ស្ពៃក្តោប ផ្កា​ខាត់ណា ផ្កា​ស្ពៃ ទឹកដោះគោ ស្រា ប៉ុន្តែ​កត្តា​ទាំងនេះ​មិន​ទាន់​ដឹង​ច្បាស់​ថា មួយ​ណា​ប្រឈម​ជាងគេ ។

-​ស្ត្រេ​ស​(Stress)​៖ រោគ​សញ្ញា​កើន​ទ្បើ​ង ឬ​កើត​មាន​ញឹកញាប់​នៅ​ពេល​អ្នកជំងឺ​មាន​ស្ត្រេ​ស​កើត​ទ្បើ​ង​ក្នុង​អារម្មណ៍
-​អ័រម៉ូន​៖ ជំងឺ​ពោះវៀន​ខ្សោយ​កើត​មាន​លើ​ស្ត្រី​ច្រើន​ជាង​បុរស ។ ស្ត្រី​ជា​ច្រើន​សម្គាល់​ឃើញ​ថា មាន​រោគ​សញ្ញា​កើត​ទ្បើ​ង​ពេល​មាន​រដូវ
-​ជំងឺ​ផ្សេង​ទៀត​៖ បណ្តាល​មក​ពីរ​លាក​ក្រពះ ពោះវៀន ជំងឺ​ដោយសារ​មេរោគ​បាក់តេរី

២-​កត្តា​អ្នក​ត្រូវ​ប្រឈម​មុខ
-​ក្រោម​អាយុ​៤៥​ឆ្នាំ
-​មនុស្ស​ស្រី
-​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ពោះវៀន​ខ្សោយ
-​បញ្ហា​សុខភាព​ផ្លូវចិត្ត​៖ ជំងឺ​ថប់​បារ​ម្ម​ណ៍ ជំងឺ​បាក់ទឹកចិត្ត វិបត្តិ​អត្ត​ចរិត ប្រវត្តិ​ធ្លាប់​គេ​រំលោភ​ផ្លូវភេទ​ជាដើម ៕