ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺមហារីក​សុដន់ និង​ការ​ព្យាបាល​តាម​បែប​បច្ចេកវិទ្យា​ទំនើប

9 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រជាជន​កម្ពុជា មាន​ស្រី្ត​២២​នាក់​ក្នុង​ចំណោម​១​លាន​នាក់ ដែល​អាច​មាន​ជំងឺ​មហា​រី​សុដន់ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Kraipop Jarupaiboon គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​មហា​រី​សុដន់ នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី នៃ​ប្រទេស​ថៃ ក្នុង​កម្មវិធី​បើក​

តាម​ការ​ស្រាវជ្រាវ​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រជាជន​កម្ពុជា មាន​ស្រី្ត​២២​នាក់​ក្នុង​ចំណោម​១​លាន​នាក់ ដែល​អាច​មាន​ជំងឺ​មហា​រី​សុដន់ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Kraipop Jarupaiboon គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​មហា​រី​សុដន់ នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី នៃ​ប្រទេស​ថៃ ក្នុង​កម្មវិធី​បើក​ពិនិត្យ អ្នកជំងឺ ផ្នែក​មហារីក​សុដន់ រោគ​ស្ត្រី និង​ជំងឺ​សន្លាក់​ដោយ​ឥត​គិតថ្លៃ នៅ​ផាក​កាហ្វេ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៦០​នាក់ កាលពី​ថ្ងៃ​១៣ ខែធ្នូ ឆ្នាំ​២០១៤ កន្លង​មក ។ 

ក្នុង​ឪ​កាស​នោះ​លោក​វេជ្ជបណ្ឌិត Kraipop Jarupaiboon បាន​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន ជំងឺមហារីក​សុដន់ គឺជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​គួរ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ជំងឺ​នេះ​កំពុង​តែ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ការ​ព្យាបាល​គឺ​មាន​ពី​២៥​ទៅ​៤០​ភាគរយ​គឺ​អ្នកជំងឺ​អាច​បាត់​បង់ជីវិត​ដោយសារ​មេរោគ​ដ៏​កាច​សាហាវ​របស់​ជំងឺ​នេះ ។ 

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺមហារីក​សុដន់​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ការ​រស់នៅ ការ​ទទួលទាន​អាហារ ការ​ជក់បារី ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​ការ​កង្វះ​លំ​ហាត់ប្រាណ​ជាដើម ។ ជាង​នេះ​ទៅ​ទៀត​ជំងឺ​នេះ​ក៏​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​ថ្នាំ​ពន្យារកំណើត​ផង​ដែរ ដូច្នេះ​មុន​នឹង​ជ្រើសរើស​ថ្នាំ​ពន្យារកំណើត​មក​ប្រើ គួរតែ​មានការ​ពិភាក្សា ជាមួយ​អ្នកឯកទេស​ជា​មុន​សិន ។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា បើសិន​ស្ត្រី​មាន​ផ្ទុក​ជំងឺមហារីក​ហើយ មិន​បាន​ទទួល​ការ​ព្យាបាល​ទេ ជំងឺ​នេះ​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ថ្លើម សួត ប៉ះពាល់​ឆ្អឹង និង​ខួរក្បាល​ផង​ដែរ ។

ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖
-​ការ​ឈឺចាប់​នៅ​ក្នុង​សុដន់
-​នៅ​ពេល​ដែល​ប៉ះ​ឬ​ច្របាច់​សុដន់​នោះ​នឹង​ឃើញ​ថា​មាន​ដុំ​រឹង ជួនកាល​អាច​មាន​សភាព​ផត​ឬ​ក៏​ខួង​ផង​ដែរ ។
-​ក្បាលដោះ​មានការ​ប្រែ​ពណ៌
-​ពេល​ខ្លះ​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ មាន​តែ​ការ​ពិនិត្យ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់ ។

លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​អំពី​វិធី​ព្យាបាល​ជំងឺមហារីក​សុដន់​នេះ​ថា កាលពីមុន​នៅ​ពេល​ដែល​អ្នកជំងឺ​កើត​មហា​រី​សុដន់ គ្រូពេទ្យ​តែង​ធ្វើការ​វះកាត់​សុដន់​នោះ​ចោល​តែ​ម្តង ធ្វើ​ឲ្យ​ស្ត្រី​ភាគច្រើន​មាន​ដើមទ្រូង​រាបស្មើ​ដូច​មនុស្ស​ប្រុស ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ជា​សម័យ​ជឿ​លឿន លោក​វេជ្ជបណ្ឌិត​បាន​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ លើ​ការ​ព្យាបាល​ជំងឺ​នេះ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ការ​វះកាត់​ជំងឺ​មហា​រី​សុដន់ ដោយ​មិន​ចាំបាច់​វះកាត់​សុដន់​ចោល​ទាំងស្រុង​នោះ​ទេ គឺ​វះកាត់​យក​តែ​ដុំ​កោសិកា​មហារីក​ចេញ​ទៅ​បាន​ហើយ ។ ជា​ពិសេស​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ស្ត្រី​ជា​ច្រើន​លោក​វេជ្ជបណ្ឌិត ក៏​អាច​វះកាត់​កែ​សុដន់​ឲ្យ​ត្រលប់​មក​រក​ភាព​ស្រស់​ស្អាត​វិញ​ថែម​ទៀត​ផង​ដែរ ដើម្បី​ឲ្យ​ស្ត្រី​មាន​ភាព​ជឿរ​ជាក់​លើ​ខ្លួនឯង​។ ចំពោះ​ការ​វះកាត់​នោះ គឺ​មិន​មាន​ស្នាម​របួស​អ្វី​ដែល​ធ្វើ​ឲ្យ​ពិបាក​មើល​នោះ​ទេ គឺ​មាន​រូបរាង​ដូច​ធម្មជាតិ មិន​ធ្វើ​ឱ្យ​ដៃគូ​ចាប់អារម្មណ៍​លើ​ស្នាម​វះកាត់​នោះ​ឡើយ ។ ហើយ​បន្ទាប់​ពី​ធ្វើការ​វះកាត់ ស្ត្រី​ក៏​ត្រូវ​តែ​មក​ពិនិត្យ​តាមដាន​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ​ផង​ដែរ ចៀសវាង​ការ​កើតឡើង​វិញ​នៃ​មហារីក​នេះ​ម្តងទៀត ៕