ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ធម្មតា​ក្រពះ​ត្រូវការ​ពេលវេលា​រយៈពេល​2​ម៉ោង​ដើម្បី​រំលាយ​អាហារ ដូច្នេះ​ការ​ទទួលទាន​ទឹក​ក្នុងអំឡុងពេល​បាយ​ជា​ជម្រើស​ត្រឹមត្រូវ​ឬ​យ៉ាងណា ?

9 ឆ្នាំ មុន

មនុស្ស​មួយ​ចំនួន​ធំ​បាន​អនុវត្ត​ខុស​ទម្លាប់​ធម្មជាតិ​ដោយ​ព្យាយាម​ផឹកទឹក​១-២​កែវ​អំឡុង​ការ​ទទួលទាន​អាហារ ។ នៅ​ពេល​ពួក​គេ​ម្នាក់​ៗ​រៀបចំ​ទ​ទួ​ួ​ល​ទាន​បាយ គេ​តែង​ស្វែងរក​ទឹក​១-២​កែវ​ដាក់​នៅ​ក្បែរ​ខ្លួន​ជា​និច្ច ។ មាន​មូលហេតុ​ច្រើន​យ៉ាង​ចំពោះ​ទ​ង្វើ​បែប​នេះ ។

មនុស្ស​មួយ​ចំនួន​ធំ​បាន​អនុវត្ត​ខុស​ទម្លាប់​ធម្មជាតិ​ដោយ​ព្យាយាម​ផឹកទឹក​១-២​កែវ​អំឡុង​ការ​ទទួលទាន​អាហារ ។ នៅ​ពេល​ពួក​គេ​ម្នាក់​ៗ​រៀបចំ​ទ​ទួ​ួ​ល​ទាន​បាយ គេ​តែង​ស្វែងរក​ទឹក​១-២​កែវ​ដាក់​នៅ​ក្បែរ​ខ្លួន​ជា​និច្ច ។ មាន​មូលហេតុ​ច្រើន​យ៉ាង​ចំពោះ​ទ​ង្វើ​បែប​នេះ ។

យ៉ាងណា​ក៏​ដោយ យោង​តាម​វេជ្ជបណ្ឌិត Mantena Satyanarayana Raju ទ​ង្វើ​ខាង​ដើម​អាច​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព ជា​ពិសេស​គឺ​ក្រពះ ។ បើ​ទោះ​ណា ដំណាក់កាល​នៃ​ការ​រំលាយ​អាហារ​ចាប់ផ្តើម​នៅ​ក្នុង​មាត់​ក្តី ប៉ុន្តែ ការ​រំលាយ​នោះ​គឺ​បាន​ត្រឹម​២០-២៥​ភាគរយ​ប៉ុណ្ណោះ​។ ឯ​អាហារ​ដែល​នៅ​សេសសល់​គឺជា​តួនាទី​របស់​ក្រពះ ។ ខណៈ​វា​(​អាហារ​)​ចូល​ដល់​ក្រពះ អង់​ហ្ស៊ី​ម​រំលាយ​អាហារ​ជា​ច្រើន ព្រមទាំង​សារធាតុ​ហ្គា​សត្រូវ​បាន​ផលិត ដើម្បី​រំលាយ​អាហារ​ទាំងនោះ ។ ក្នុង​ចំណោម​នោះ អាស៊ីត​អុ​ី​ដ្រូ​ក្ល​រិច​ដើរតួ​នាទី​សំខាន់​ជាងគេ​ខណៈ​អង់​ហ្ស៊ី​ម​ដទៃ​ទៀត​ជួយ​បញ្ចប់​ដំណើរការ​នេះ ។ បន្ថែម​ពី​នេះ​ទៀត អាស៊ីត​ដដែល​មាន​នាទី​សម្លាប់​ចោល​រាល់​បាក់តេរី​មិនល្អ​សេសសល់​ក្នុង​អាហារ ។ តាម​ធម្មតា ក្រពះ​ត្រូវការ​ពេល​២​ម៉ោង​ដើម្បី​រំលាយ​អាហារ​ឱ្យ​អស់ ។ ដូច្នេះ ការ​ផឹកទឹក​អំឡុង​ទទួលទាន​អាច​បណ្តាល​ឱ្យ​កម្លាំង​អាស៊ីត​អីុ​ដ្រូ​ក្ល​រិច​របស់​វា​ថយ​ចុះ​។ លោក​វេជ្ជបណ្ឌិត Raju​បន្ត​ថា ផលវិបាក​មួយ​ចំនួន​ទៀត​ចំពោះ​ក្រពះ​(​ជា​ពិសេស​ក្រពះ​កំពុង​មាន​បញ្ហា​)​និង​រាង​កាយ​មាន​ដូច​ខាងក្រោម​៖

១- ចុះ​ខ្សោយ​អាស៊ីត ៖
ថាមពល​អាស៊ីត​ក្នុង​ក្រពះ​ក្លាយជា​ចុះ​ខ្សោយ និង​ឈាន​ទៅ​បាត់បង់​ប្រសិទ្ធភាព ប្រសិនជា​ផឹកទឹក​ច្រើន​លាយ​នឹង​អាហារ ។ អាស៊ីត​ដែល​ចុះ​ខ្សោយ​បែប​នេះ​ពុំ​អាច​រំលាយ​អាហារ​បាន​ល្អ​នោះ​ទេ ។ បន្ទាប់​មក ក្រពះ​ក៏​ត្រូវ​បង្ខំ​ផលិត​អាស៊ីត​បន្ថែម​ក្នុង​បរិមាណ​ទ្វេ​ដង ។ ការ​ផលិត​ច្រើន​បែប​នេះ យូរ​ៗ​ទៅ​នឹង​ក្លាយជា​ទម្លាប់​អាក្រក់​នាំ​ឱ្យ​ក្តៅ​ចុងដង្ហើម​ព្រមទាំង​ដំបៅ​ក្នុង​ក្រពះ ។ មិន​ត្រូវ​គិតតែ​ពី​រូបសម្បត្តិ​ខាងក្រៅ ហើយ​ភ្លេច​ពី​សរីរាង្គ​ខាងក្នុង​នោះ​ទេ ។

២-​អាហារ​ចូល​ក្នុង​ក្រពះ​ដោយ​មិន​ឆ្លងកាត់​ដំណាក់កាល​រំលាយ​ទី​១ ៖
នៅ​ពេល​គេ​ផឹកទឹក​អំឡុង​ពេល​ទទួលទាន ទឹកបាន​បំបែក​អាហារ​ជា​ចំណែក​តូច​ៗ ប៉ុន្តែ​វា​មិន​អាច​រំលាយ​អាហារ​នោះ​បាន​ទេ ជា​ហេតុ​នាំ​ឱ្យ​ដំណើរការ​រំលាយ​ត្រូវការ​ពេល​បន្ថែម ។ មួយវិញទៀត វត្តមាន​ទឹក​ច្រើន​ធ្វើ​ឱ្យ​ការ​ធ្វើ​ចលនា​តាម​ធម្មជាតិ​របស់​ក្រពះ​យឺត​ជាង​ពេល​មុន ។ នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឱ្យ​ការ​រំលាយ​អាហារ​ត្រូវ​ប្រើ​ពេល​យូរ​ដល់​ទ្វេ​ដង ។

៣-​ក្រពះ​ចុះ​ខ្សោយ ៖
ជា​ទូទៅ ទឹក​២​កែវ​ត្រូវការ​ពេល​១៥​នាទី​លាយ​ចូល​ក្នុង​ឈាម ។ ទោះជា​យ៉ាងនេះ នៅ​ពេល​គេ​ផឹក​ជាមួយ​អាហារ វា​ស្ថិត​នៅ​ក្នុង​ក្រពះ​រហូត​ដល់​អាហារ​ត្រូវ​បំ​លែង​ជា​ទឹក​ក្រោយ​ការ​រំលាយ ។ វា​អាច​ត្រូវការ​ពេល​២-៤​ម៉ោង​។ ដូច្នេះ ក្រពះ​ដែល​ទ្រ​ទម្ងន់​អាហារ​និង​ទឹក​រយៈពេល​យូរ​បែប​នេះ​គឺ​ចុះ​ខ្សោយ​ជា​មិន​ខាន​។ ជាង​នេះ​ទៅ​ទៀត អាហារ​ទាំងនោះ​នឹង​ប្រែ​ក្លាយជា​ជូរ​ផ្អូម មាន​មេ​ដែល​ជា​មូលហេតុ​នាំ​ឱ្យ​ភើ ។

៤-​ក្រពះ​មាន​សភាព​ធ្ងន់ ៖
ស្ថិត​ក្នុង​ក្រពះ​រយៈពេល​យូរ អាហារ​និង​ទឹក​ប្រែ​ក្លាយជា​ជូរ​ផ្អូម ហើយ​បន្ទាប់​មក​សារធាតុ​ហ្គា​ស​ក៏​ត្រូវ​បាន​ផលិត ។ វា​ក្លាយជា​ថត​មួយ​តឹង​ណែន ។ ក្រពះ​ធ្ងន់​បាន​សង្កត់​ទៅ​លើ​ផ្នែក​ខាងក្រោម​របស់​សួត ហើយ​បណ្ដាល​ឱ្យ​ការ​កន្ត្រាក់ របស់​សួត​អាច​ធ្វើ​បាន​ត្រឹម​២០%-៣០% ។ ជា​លទ្ធផល​ធ្វើ​ឱ្យ​ការ​ដកដង្ហើម​មិន​ស្រួល មាន​សភាព​ផុត​ៗ ។ Diaphragm (​សាច់ដុំ​ក្នុង​ខ្លួន​ខណ្ឌ​ចែក​រវាង​សន្ទះ​ទ្រូង​និង​ផ្នែក​ខាងក្រោម​)​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ដំណើរការ​ដកដង្ហើម បាន​រង​នូវ​សម្ពាធ បណ្តាល​ឱ្យ​ចលនា​របស់​វា​ត្រូវ​បាន​កំណត់ ។ ចំណែក​សាច់ដុំ​ក្រពះ​ដែល​ជំ​នួ​ួ​យ​ដល់​ការ​ដកដង្ហើម​ក៏​បាន​បាត់បង់​សមត្ថភាព​កន្ត្រាក់​ចូល​និង​ចេញ​ផង​ដែរ ។

៥-​បណ្តាល​ឱ្យ​ងងុយដេក​និង​ញ័រ​សាច់ ៖
ខ្យល់​អុក​ស៊ី​សែន​ដែល​ស្រូប​យក មួយ​ចំនួន​ធំ​បាន​ចូល​ទៅ​ដល់​ក្រពះ​និង​ជួយ​រំលាយ​អាហារ​។ ដរាបណា អុក​ស៊ី​សែន​ស្ថិត​ក្នុង​ក្រពះ​បណ្តាល​ឱ្យ​យើង​ងងុយដេក ។ ខណៈ​អាហារ​ស្ថិត​ក្នុង​ក្រពះ​រយៈពេល​យូរ សួត​ទទួល​បាន​អុក​ស៊ី​សែន​តិចតួច ហើយ​យើង​បន្ទាប់​មក​មាន​អារម្មណ៍​ធុញថប់ ងងុយដេក និង​ខ្សោយកម្លាំង​។ នេះ​ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​ដែល​មនុស្ស​ជា​ច្រើន​ស្ងាប​ជាប់​ៗ​គ្នា​ក្រោយ​ទទួលទាន​អាហារ ខណៈ​អ្នកខ្លះ​ទៀត​រហូត​ដេក​លក់​លើ​កៅអី លើ​តុ​ជាដើម ។

ចំណែក​ក្រុម​អ្នក​ស្រាវជ្រាវ​ឥណ្ឌា​ក៏​បាន​រក​ឃើញ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ។ ពួក​គេ​រក​ឃើញ​ថា ការ​ជិប​ទឹក​បន្តិច​អំឡុង​ពេល​អាហារ​មិន​បង្ក​ឱ្យ​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ ប្រសិនជា​ផឹក​១-២​កែវ​គឺ​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ​។ វា​ជា​ការ​ល្អ​បំផុត ប្រសិនជា​ផឹក​វត្ថុ​រាវ​មុន ឬ​ក្រោយ​អាហារ​២​ម៉ោង ដ្បិត​ទ​ង្វើ​នេះ​នឹង​ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​ល្អ ៕