ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុ​ចំនួន​10​ប្រភេទ​ដែល​មាន​តម្លៃ​ជាងគេ​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​សារធាតុ​១០​យ៉ាង​មាន​តម្លៃ​ខ្ពស់កប់ពពក​។

១-​ពេជ្រ
ក្នុង​ន័យ​រ៉ែ​វិជ្ជា ពេជ្រ​កកើត​ពី​សារធាតុ​កា​បោ​ន​ដែល​អាតូម​កា​បោ​ន​ប្រមូលផ្តុំ​គ្នា​ត្រង់​ចំណុចកណ្តាល​មាន​សណ្ឋាន​ជា​គូប មាន​ពន្លឺ​គ្រី​ស្តា​ល់​ហៅ​ថា «​គ្រាប់ពេជ្រ​»

កោះសន្តិភាព​សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ពី​សារធាតុ​១០​យ៉ាង​មាន​តម្លៃ​ខ្ពស់កប់ពពក​។

១-​ពេជ្រ
ក្នុង​ន័យ​រ៉ែ​វិជ្ជា ពេជ្រ​កកើត​ពី​សារធាតុ​កា​បោ​ន​ដែល​អាតូម​កា​បោ​ន​ប្រមូលផ្តុំ​គ្នា​ត្រង់​ចំណុចកណ្តាល​មាន​សណ្ឋាន​ជា​គូប មាន​ពន្លឺ​គ្រី​ស្តា​ល់​ហៅ​ថា «​គ្រាប់ពេជ្រ​» ។ ពេជ្រ​មាន​តម្លៃ​៥៥.០០០​ដុល្លារ​ក្នុង​១​ក្រាម​។

២-​ត្បូង Taaffeite
Taaffeite ជា​ប្រភេទ​ត្បូង​ពណ៌​ក្រហម​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​១៩៤៥​។ ត្បូង Taaffeite កកើត​ចេញពី​សារធាតុ​ម៉ា​ញ៉េ​ស្យូ​ម ប៊ែ​រី​ឡូ​ម និង​អាលុយមីញ៉ូម ។
ត្បូង​ប្រភេទ​នេះ​មាន​តម្លៃ​២០.០០០​ដុល្លារ​ក្នុង​១​ក្រាម ។

៣-​ត្បូង Painite
Painite គឺជា​ប្រភេទ​ត្បូង​ពណ៌​ក្រហម​ក្រមៅ​រក​ឃើញ​ក្នុង​ឆ្នាំ​១៩៥០ ។ Painite មាន​តម្លៃ​៩.០០០​ដុល្លារ​ក្នុង​១​ក្រាម ។

៤-​សមាសធាតុ Plutonium 
Plutonium គឺជា​សមាសធាតុ​វិទ្យុសកម្ម​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​។ វា​មាន​ជាតិពុល​ឆាបឆេះ និង​ជះ​វិទ្យុសកម្ម​ក្នុង​បរិយាកាស ។
Plutonium មាន​តម្លៃ​៤.០០០​ដុល្លារ​ក្នុង​១​ក្រាម ។

៥-​ហេ​រ៉ូ​អីុ​ន
ហេ​រ៉ូ​អីុន គឺជា​ម្សៅ​ពណ៌​ស ឬ​ប្រផេះ​ចេញពី​ដើម​អាភៀន ។ វា​ជា​សារធាតុ​ញៀន និង​មាន​គ្រោះថ្នាក់​បំផុត​ពេល​ចូល​ទៅ​ក្នុង​សរីរាង្គ​មនុស្ស​។ ហេ​រ៉ូ​អីុ​ន មាន​តម្លៃ​១៣០​ដុល្លារ​ក្នុង​១​ក្រាម​។

៦-​ស្នែង​រមាស
ស្នែង​រមាស​ជា​ឱសថ​សក្តិ​សិទ្ធិ​របស់​ផ្នែក​ឱសថ​បុរាណ​អាស៊ី ។ ស្នែង​របស់​រមាស​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ស្នែង​សត្វ ផ្សេង​ៗ ពោល​គឺ​វា​មាន​ស្នូល​ឆ្អឹង​ទន់​នៅ​ចំណុចកណ្តាល ។ ស្នែង​រមាស​មាន​តម្លៃ​១១០​ដុល្លារ​ក្នុង​១​ក្រាម ។

៧-​ប្លា​ទី​ន
ប្លា​ទី​ន​គឺជា​សារធាតុ​បន្ថែម​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​វិស័យ​ឧ​ហ្សា​ហ​កម្ម​គ្រឿង​តុបតែង ។ បា្ល​ទី​ន​មាន​តម្លៃ​៦០​ដុល្លារ​ក្នុង​១​ក្រាម ។

៨-​រ៉ូ​ដ្យូ​ម
រ៉ូ​ដ្យូ​ម រក​ឃើញ​ដោយ​អ្នក​គីមី​វិទូ​ជនជាតិ​អង់គ្លេស វា​មាន​សភាព​រឹង និង​ប្រើប្រាស់​ដើម្បី​បង្កើន​ភាព​ខ្លាំង ព្រមទាំង​ផលិតភាព​ដល់​ដែក​ផ្សេង​ៗ​ទៀត ។
រ៉ូ​ដ្យូ​ម មាន​តម្លៃ​៥៨​ដុល្លារ​ក្នុង​១​ក្រាម ។

៩-​មាស
មាស គឺជា​សា​មាស​ធាតុគីមី​មាន​ពណ៌​លឿង​ឆ្អិនឆ្អៅ​អាច​ដុត​រំលាយ​បាន ។ មាស​មាន​តម្លៃ​៥៦​ដុល្លារ​ក្នុង​១​ក្រាម ។

១០-​សមាសធាតុ Tritium
Tritium គឺជា​ទម្រង់​វិទ្យុសកម្ម​នៃ​អីុត្រូ​សែន​ផលិត​ចេញពី​កាំរស្មី​កូ​ស្ម៊ីក ប្រើប្រាស់​ក្នុង​វិស័យ​នុយក្លេអ៊ែរ ។ សមាសធាតុ Tritium មាន​តម្លៃ​៣០.០០០​ដុល្លារ​ក្នុង​១​ក្រាម ៕