ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ដើររក​សង្សារ​មិន​ឃើញ​ ត្រូវ​ប្រជា​ពលរដ្ឋ​ដេញ​ធ្្លាក់ស្ពាន​របួស​ធ្ងន់​ដោយ​យល់​ច្រឡំ​ថា​ជា​ចោរ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​សង្សារ​តែ​​រក​មិន​ឃើញ​​​ ​ធ្វើ​​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ជិត​ខាង​ស្មាន​ថាជា​ចោ​រក៍​នាំ​គ្នា​ដេញ​តាម​ចាប់ ធ្វើ​ឱ្យ​​យុវជន​​នោះ​ភ័យ​ក៍​​បាន​រត់គេច​​ពី​ការ​ដេញ​តាម​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ក្រោម​ស្ពាន​​រង​របួស​រយះ​ក្បាល​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​រក​សង្សារ​តែ​​រក​មិន​ឃើញ​​​ ​ធ្វើ​​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​ជិត​ខាង​ស្មាន​ថាជា​ចោ​រក៍​នាំ​គ្នា​ដេញ​តាម​ចាប់ ធ្វើ​ឱ្យ​​យុវជន​​នោះ​ភ័យ​ក៍​​បាន​រត់គេច​​ពី​ការ​ដេញ​តាម​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បណ្តាល​ឱ្យ​ធ្លាក់​ទៅ​ក្រោម​ស្ពាន​​រង​របួស​រយះ​ក្បាល​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ និង ៥០​នាទី​យប់ ថ្ងៃ​ទី ១៦ ធ្នូ ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ថ្មី សង្កាត់ឃ្មួញ​ ខណ្ឌ​សែន​សុខ។ 

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ដោយ​សារ​ពេល​នេះ​កំពុង​តែ​សម្រាក​ព្យាបាល​របួស​នៅមន្ទីរ​ពេទ្យ ។  ​ប្រ​ភព​ព័ត៌មាន​បន្ត​ថា មុន​ពេល​កើត​ហេតុយុុវ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជា​មួយ​មិត្ត​ភក្តិ​ទៅ​ជួប​សង្សារ​ ខណៈ​ពេល​ទៅ​ដល់​ផ្ទះ​នារី​ជា​សង្សារ​​ដើរ​រក​នាង​មិន​ឃើញ​ក៏ត្រូវ​ប្រជា​ពលរដ្ឋ​នៅ​ជិត​ខាង​ស្មាន​ថា​ជា​ចោរ​កនាំ​គ្នា​ដេញ​ចាប់​យុវជន​រង​គ្រោះ ធ្វើ​ឱ្យ​យុវជន​រង​​គ្រោះ​ភ័យ​ក៏បាន​រត់ទៅ​ធ្លាក់ស្ពាន​បណ្តាល​ឱ្យ​រយះ​ក្បាល​រង​របួស​ធ្្ងន់ធ្ងរ​​​ត្រូវ​បាន​គេ​​​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ។