ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវ​គូជម្លោះ​បា.ញ់​មួយ​គ្រាប់រង​របួស​ធ្ងន់​ បន្ទាប់ពី​ឌឺដង​ពាក្យ​សម្តីដាក់​គ្នា​មួយ​ប្រាវ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូតែម្នាក់​ឯង​​ត្រ​ឡប់មក​ពី​ដើរ​លែង​វិញ​ ក៏ជួប​ប្រទះ​និង​បុរស​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ហើយ​ជា​គូទំនាស់​ចាស់​ក៏បាន​និយាយ​ឌឺដង​ដាក់​គ្នា​រហូត​ឈាន​ទៅ​វាយតប់​​គ្នាទៅវិញ​ទៅ​មក​ ​ហើយ​ភាគី​ខាង​គ្នា​៤​នាក់​បាន​ដក​កាំ​ភ្លើង​បា.ញ់ភាគី​ជម្លោះ​របស់​ខ្លួន​ដែល​មាន​តែ​ម្នាក់​ឯង បណ្តាល​ឱ្យ​ត្រូវ​មួយ​គ្រាប់​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូតែម្នាក់​ឯង​​ត្រ​ឡប់មក​ពី​ដើរ​លេង​វិញ​ ក៏ជួប​ប្រទះ​និង​បុរស​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ដែល​​ជា​គូទំនាស់​ចាស់​ក៏បាន​និយាយ​ឌឺដង​ដាក់​គ្នា​រហូត​ឈាន​ទៅ​វាយតប់​​គ្នាទៅវិញ​ទៅ​មក​ ​ហើយ​ភាគី​ខាង​គ្នា​៤​នាក់​បាន​ដក​កាំ​ភ្លើង​បាញ់ភាគី​ជម្លោះ​របស់​ខ្លួន​ដែល​មាន​តែ​ម្នាក់​ឯង បណ្តាល​ឱ្យ​ត្រូវ​មួយ​គ្រាប់​ធ្លាយ​ពី​ត្រគាក​​ឆ្វេង​ទៅត្រគាក​​ខាង​ស្តាំ​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​អ្នក​រត់រឺុម៉ក​ម៉ូតូ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង ៥០​នាទី​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៦ ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​ផ្សារ​សូរិយាស៊ីធីម៉ល តាម​ផ្លូវ​លេខ១៧២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី៣ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ​២០១៥ ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​2P-2839 ដោយ​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ដើរ​លេង​តែម្នាក់ឯង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏បាន​ជួប​គ្នា​ជា​មួយ​បុរស​មួយ​ក្រុម​មាន​គ្នា​៤​នាក់ដែល​ធ្លាប់ជា​គូ​ជម្លោះ​និង​គ្នា ​ជិះ​ម៉ូតូពីរ​គ្រឿង​ មិន​មាន​ពាក់​ស្លាក​លេខ (ម៉ូតូ​ស្គូពី និង ម៉ូតូ​ហុង​ដា​ឌ្រីម ) ​​។ ពេល​នោះ​ក្រុម​បុរស​៤​នាក់ បាន​និយាយ​ទៅ​បុរស​រង​គ្រោះ​ថា < ម៉េច​ចង់លេង​ជា​មួយ​ក្រុម​អញ​ផង! >  ហើយ​បុរស​រង​គ្រោះ​ក៏បាន​ឆ្លើយ​តបទៅវិញ​ថា <<អើ​អញ​ចង់លេង​ជា​មួយ!>> គ្រាន់តែជន​រង​គ្រោះ​និយាយ​ចប់ភ្លាម​ភាគី​ទាំង​ពីរ​ក៏បាន​វាយ​តប់គ្នា​ទៅវិញ​មក ។ ក្នុង​ពេលនោះដែរ​បុរស​រង​គ្រោះ​ក្រលែក​ឃើញ​ភាគី​ជម្លោះ​របស់​ខ្លួន​មាន​កាំ​ភ្លើង​ក៏ស្រែក​ឱ្យ​គេ​ជួយ​តែ​គ្មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ក៏ត្រូវ​ភាគី​ជម្លោះ​បាញ់មួយ​គ្រាប់​ធ្លាយ​ពី​ត្រគាក​​ខាង​ឆ្វេង​ទៅ​ត្រ​គាក​ខាង​ស្តាំ រង​របួស​ធ្ងន់ត្រូវ​បាន​អ្នក​រត់រឺុម៉ក​ម៉ូតូ​ជួយ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ។

ក្រោយពេល​កើត​ហេតុ​មេបញ្ជាការកង​រាជ​អាវុធ​ហត្ថ​រា​ជ​ធានី​ភ្នំ​ពេញ​បាន​បញ្ជា​ឱ្យ​កូន​ចៅ​ក្រោម​ឱវាត​ចេញ​ប្រតិបត្តិ​ការ​ភ្លាម​ៗ​តាម​ចាប់​ម៉ូតូ​ស្កូពី និង​ហុង​ដា​ឌ្រីម អត់ពាក់ស្លាក​លេខ​ដើម្បី​យក​មក​សួរ​នាំ​ពេល​នោះកម្លាំង​ប៉េអឹម​ក៏បាន​ឃាត់​ម៉ូតូ​ស្គូពី​មួយ​គ្រឿង​អត់មាន​ពាក់ស្លាក​លេខ​នៅ​ចំណុច​មុខ​វត្ត​នាគវ័ន្ត​ដើម្បី​យក​មក​សាក​សួរ ។