ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​​​តំណែង​ អភិបាល អភិបាលរង​ក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុងសៀមរាប​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាល​ពី​វេលា​​​ព្រឹក​ថ្ងៃ​​ទី​០៩ ​ធ្នូ ​​២០១៤ ​នេះ នៅ​សាលាក្រុង​​សៀមរាប មាន​​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​​​តំណែង ជា អភិបាល អភិបាលរង​ក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង

ខេត្តសៀមរាប ៖ កាល​ពី​វេលា​​​ព្រឹក​ថ្ងៃ​​ទី​០៩ ​ធ្នូ ​​២០១៤ ​នេះ នៅ​សាលាក្រុង​​សៀមរាប មាន​​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​​​តំណែង ជា អភិបាល អភិបាលរង​ក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង ក្រោម​អធិបតីភាព​​លោក​ឃឹម ប៊ុ​ន​សុង អភិបាលនៃ​គណៈ​​អភិបាល​ខេត្ត សៀមរាប  ដោយ​​មានការ​អញ្ជើញ​​​ចូលរួម​ពី​សំណាក់​លោក​ជា​អភិបាលរង​​ខេត្ត អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ប្រធាន​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ផង​ដែរ ។ 

ក្នុង​កិច្ច​ស្វាគមន៍​របស់​​លោក​អភិបាលក្រុង​​ស្តីទី ក៏​បាន​​ធ្វើ​សេចក្តីរាយការណ៍​​ពី​សកម្មភាពលទ្ធផល ដែល​អនុវត្ត​បាន​កន្លង​មក ព្រម​ទាំង​​សមិទ្ធផល ​ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​​សម្រាប់​បម្រើ​ជូន​សាធារណៈ​ជន​ជាតិ និង​អន្តរជាតិ ។  បន្ត​មក ​លោក​សយ សូ​ផុ​ន នាយក​​ទីចាត់ការ​ធនធានមនុស្ស​​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​អាន​នូវ​អនុក្រឹត្យស្តី​ពី​ការ​តែងតាំង​លោកសូ ប្លា​តុង ឋានន្តរ​ស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​​១០ ទៅ​ជា​អភិបាលក្រុង​​សៀមរាប និង​សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​តែងតាំង​លោកសោម សម្បត្តិ ឋានន្តរស័ក្តិ​នាយ​ក្រមការ​ថ្នាក់​លេខ​៦ ទៅ​ជា​អភិបាលរង​ក្រុង​សៀមរាប និង​លោក ហ៊ុន សម្បត្តិ ឋានន្តរស័ក្តិ​ក្រមការ​ដើម​ខ្សែ​ថ្នាក់​លេខ​១០ ជា​នាយក​រដ្ឋបាលសាលាក្រុង​សៀមរាប ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព