ខេត្តត្បូងឃ្មុំ ៖ ជម្លោះពាក្យសម្ដីរវាងប្ដីប្រពន្ធ បានក្លាយជាអំពើហិ.ង្សាក្នុងគ្រួសារ ដោយបុរសជាប្ដីបានយកកាំបិ.តបុ័ងតោ កា.ប់មកលើបងថ្លៃមួយកាំបិ.ត ត្រូវថ្ពា.ល់បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើង នៅឃុំរំចេក ស្រុកមេមត់ បុរសជាបងថ្លៃ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពរំចេក ចំណែកជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃាត់ខ្លួន ។
នគរបាលស្រុកមេមត់ បានប្រាប់ឲ្យដឹង នារសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៤ថា មុនហេតុការណ៍កើតឡើង បុរសជាជនដៃដល់បានផឹកស្រាស្រវឹង មកពីខាងក្រៅ លុះពេលមកដល់ផ្ទះបានបង្កជម្លោះជាមួយប្រពន្ធកូន ដោយបោកចាន បោកឆ្នាំង ដោយឮបែបនេះ បុរសរងគ្រោះជាបងថ្លៃបានចូលមកសួរនាំ និងឃាត់កុំឲ្យឈ្លោះគ្នារំពេចនោះស្រាប់តែប្អូនថ្លៃយកកាំបិ.តបុ័ងតោ កា.ប់ប្រហារលើបងថ្លៃមួយកាំបិ.តរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ។
នគរបាលស្រុកមេមត់ បន្តឲ្យដឹងទៀតថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីលោកមេភូមិព្នៅ ឃុំរំចេក ថាមានករណីហិ.ង្សាដោយចេតនាកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ កង អូន ភេទស្រី ស្ថិតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីហិ.ង្សាដោយចេតនា មួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ វ៉ន បាវ ហៅដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាព យកកាំបិ.តបុ័ងតោ កា.ប់ទៅលើជនរងគ្រោះឈ្មោះ កង ភឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្ដាលអោយរងរបួសលើថ្ពាល់ផ្នែកខាងឆ្វេង១កន្លែង (ធ្ងន់) ។
ពេលធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលសុខភាពរំចេក ។
ចំពោះមូលហេតុ ជនរងគ្រោះ(បងថ្លៃ)មកឃាត់ជនសង្ស័យមិនឲ្យប្រើអំពើហិ.ង្សាក្នុងគ្រួសារ ហើយត្រូវជនសង្ស័យ(ជាប្អូនថ្លៃ)ខឹងទើបធ្វើសកម្មភាពតែម្តង ។
ពេលទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេកបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ហៅនាំជនសង្ស័យខាងលើបាននៅភូមិព្នៅ ឃុំរំចេក នាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាលរំចេក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក សួន ទី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃដដែលដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ