ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិត​ទេ? វណ្ណ​ដា និងជី​ ដេ​វីត ត្រៀម​បង្ហាញ​វត្តមាន​​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​

4 ថ្ងៃ មុន
  • ភ្នំពេញ

​តើ​ជា​ដំណឹង​ពិត ឬ​យ៉ាងណា? ដែល​ថា ​កំពូល​តារា​រ៉េ​ប​វ័យក្មេង​ជួរ​មុខ​លំដាប់​ប្រទេស​២​រូប គឺ​លោក​ម៉ា​ន់ វណ្ណ​ដា និងលោក​ងួ​ន ចាន់​ដេ​វីត ដែល​ជា​ស្វាមី​តារាចម្រៀង​ស្រី​អ្នក​នាង​ទេព បូ​ព្រឹក្ស…


​តើ​ជា​ដំណឹង​ពិត ឬ​យ៉ាងណា? ដែល​ថា ​កំពូល​តារា​រ៉េ​ប​វ័យក្មេង​ជួរ​មុខ​លំដាប់​ប្រទេស​២​រូប គឺ​លោក​ម៉ា​ន់ វណ្ណ​ដា និងលោក​ងួ​ន ចាន់​ដេ​វីត ដែល​ជា​ស្វាមី​តារាចម្រៀង​ស្រី​អ្នក​នាង​ទេព បូ​ព្រឹក្ស នឹង​ត្រូវ​បង្ហាញ​វត្តមាន​ប៉ះ​គ្នា ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នាង​ចុងខែ​ខាង​មុខ​នេះ ។

ជា​ការ​ពិត​ណាស់ ដូចដែល​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នក​ស្នេហា​វិស័យ​កីឡា​បាន​ទទួល​ជ្រាប​រួច​ហើយ​ថា ក្រសួង​អប់រំ​បាន​ត្រៀម​រៀបចំ​ពិធី​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ ដែល​និង​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

យ៉ាងណាមិញ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន ក៏​ដូច​ជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​នោះ ក្រោយ​ទទួល​បាន​ដំណឹង​ថា ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ នឹង​មាន​វត្ត​មានកំ​ពូ​ង​តារាចម្រៀង​រ៉េ​ប​ជួរ​មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​២​រូប គឺ​លោក​ម៉ា​ន់ វណ្ណ​ដា នឹង​លោក​ងួ​ន ចាន់​ដេ​វីត រួម​ទាំង​សិល្បករ សិល្បៈ​ការិនី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត នឹង​បង្ហាញ​វត្តមាន​ក្នុង​ការ​សម្ដែង​នឹង​ច្រៀង​ចម្រៀង ក៏​ដូច​ជា​ការ​បង្ហាញ​ទស្សនីយភាព​ដ៏​អស្ចារ្យ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​មហា​ព្រឹត្តិការ​ដ៏​ពិសេស​មួយ​នេះ ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ផេ​ក​ផ្លូវការ Team Cambodia នា​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ​។

យោង​តាម​ទំព័រ​ផ្លូវការ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ បាន​បង្ហោះ​រូបភាព​របស់​តារា​ជួរ​មុខ​ក្នុង​ប្រទេស​ទាំង​២​រូប រួច​ភ្ជាប់​មក​ជាមួយ​សំ​ណេ​រយ៉ា​ង​ដូច្នេះ​ថា​៖ កំពូល​តារាចម្រៀង​លោក វណ្ណ​ដា និង លោក ជី ឌេ​វីត នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ ឆ្នាំ​នេះ ក្រៅពី​នេះ​ក៍​មាន​ក្រុម​តារា​រ៉េ​ប​របស់​ផលិតកម្ម​បារមី​ផ្សេង​ទៀត ដូច​ជា វណ្ណ​ថា​ន់​, ស៊ូ​ហ្សា​នា​,​យូ​ហៃ​, “​បទ​ទេវរាជ​” សម្តែង​ដោយ លោក ជី ឌេ​វីត និង​អ្នក​នាង ទេព បូ​ព្រឹក្ស​, ក្រុម ឡា ស៊ី​ម៉ា​កាទែ​ល និង​តារា​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ទទួល​ដំណឹង​ខាងលើ​ភ្លាម មហាជន​អ្នកគាំទ្រ​កំពូល​តារា​រ៉េ​ប​ទាំង ២ រូប​នេះ បាន​ធ្វើការ​ចែករំលែក​យ៉ាង​ផុសផុល ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​សម្ដែង​ក្ដី​រំភើប ត្រេកអរ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ពួក​គេ​ក៏​បាន​ចោទសួរ​ថា​ជា​ការ​ពិត​ឬ​យ៉ាងណា ?​ហើយ​បើជា​ការ​ពិត​បណ្ដា​អ្នកគាំទ្រ​ក៏​ចង់​ឲ្យ​តារា​ប្រុស​ទាំង​២​រូប ត្រៀម​ផលិត​បទ​ចម្រៀង​បទ ដើម្បី​ច្រៀង​រួម​គ្នា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នេះ​ផង​ដែរ ។

ដោយឡែក បើ​ងាក​មក​ចាប់អារម្មណ៍​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក​វណ្ណ​ដា នឹង​លោក​ជី​ដេ​វីត គឺ​មិន​ទាន់​មានការ​បង្ហោះ​បញ្ជាក់​អំពី​ជំនួប​ជួប​គ្នា​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ នេះ​ឡើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ។
សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​តារាចម្រៀង​រ៉េ​បលោក​ម៉ា​ន់ វណ្ណ​ដា នឹង លោក ងួ​ន ចាន់​ដេ​វីត ធ្លាប់​មានរឿង​រ៉ាវ​មិន​ចុះ​ចម្រុង​គ្នា​ជា​ច្រើន ដែល​បង្ករ​ជា​រលក​កម្ដៅ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម រហូត​ដល់​ថ្នាក់​អ្នកគាំទ្រ​តារាចម្រៀង​រ៉េ​ប​ទាំង​២​រូប​នេះ ចេញ​មុខការ​ងារ​អា​ដល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​។

តែ​យ៉ាងណាមិញ ក្រោយ​ភ្លៀង​មេឃ​ក៏​ស្រឡះ អ្វី​ដែល​អ្នកគាំទ្រ​រំភើបចិត្ត​នោះ ក្នុង​ជំនួប​ជួប​គ្នា​ដ៏​ពិសេស នៅ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ របស់​ស្រី​នា នឹង​លោក​ហេង វិសាល គ្រានោះ​លោក​ជី​ដេ​វីត ក៏​បាន​ជួប​ទល់មុខ​គ្នា​ជាមួយ​វណ្ណ​ដា ខណៈ​ពួក​គេ​បាន​ចាប់ដៃ​គ្នា នឹង​បង្ហាញ​ទឹកមុខ​ព​ពេញ​ដោយ​ស្នាមញញឹម រួម​ទាំង​បាន​និយាយ​រកគ្នា​យ៉ាង​រីករាយ​ផង​ដែរ ៕​អត្ថបទ​៖​រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ