ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​សម្តែង​ការ​ខកចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​រតនាគារ​សហរដ្ឋ អាមេ រិក​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​អយុត្តិធម៌​លើឯកឧត្តម លី យ៉ុ​ង​ផាត់

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​សូម​សម្តែង​នូវ​ការ​ខកចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ដោយ​បានដឹង​ថា ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​អយុត្តិធម៌​លើ ឯកឧត្តម លី យ៉ុ​ង​ផាត់ ដែល​ជា​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​សូម​សម្តែង​នូវ​ការ​ខកចិត្ត និង​សោកស្តាយ​យ៉ាង​ខ្លាំង​ដោយ​បានដឹង​ថា ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​អយុត្តិធម៌​លើ ឯកឧត្តម លី យ៉ុ​ង​ផាត់ ដែល​ជា​ប្រជាពលរដ្ឋ និង​ធុរជន​ម្នាក់​របស់​កម្ពុជា និង​ក្រុមហ៊ុន​របស់ ឯកឧត្តម កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០២៤​បាន​លើក​ឡើង​ថា​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តែង​នូវ​ការ​ខកចិត្ត​និង​សោកស្តាយ​យ៉ាង​ខ្លាំង​ដោយ​បានដឹង​ថា ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​អយុត្តិធម៌​លើ ឯកឧត្តម លី យ៉ុ​ង​ផាត់ ដែល​ជា ប្រជាពលរដ្ឋ និង​ធុរជន​ម្នាក់​របស់​កម្ពុជា និង​ក្រុមហ៊ុន​របស់ ឯកឧត្តម កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ។

ថ្លែងការណ៍​បន្ត​ថា វិធានការ​ដែល​ផ្អែក​លើ​របាយការណ៍​គ្មាន​ការ​ពិត​មិន​គ្រប់​ជ្រុងជ្រោយ ចេញ​តែ​ពី​ភាគី​ម្ខាង​និង​ដោយ​អយុត្តិធម៌ លើ​បទ​ចោទ​ជាប់​ពាក់ព័ន្ធ​នឹង​ពលកម្ម​ដោយ​បង្ខំ​និង​បទល្មើស​បច្ចេកវិទ្យា (Cyber Crime) ផ្សេង​ៗ​នោះ មាន​លក្ខណៈ នយោបាយ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី ក៏​ដូច​ជា​កិច្ច​ខំប្រឹង​ប្រែង ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាស​កល​។ វិធានការ​នេះ​បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ធុរកិច្ច សេដ្ឋកិច្ច ការ​លើកកម្ពស់​ជីវភាព នឹង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កម្ពុជា ផង​ដែរ​។

ក្នុង​នាម​ជា​ធុរជន​ម្នាក់ ឯកឧត្តម លី យ៉ុ​ង​ផាត់ បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋា ភិបាល ក្នុង ការ​វិនិយោគ​បង្កើត​ក្រុមហ៊ុន ផ្តល់​ការងារ​ជូន​ពលរដ្ឋ នៅ​តាម​សហគមន៍​ជនបទ និង​ទីក្រុង​ជា​ច្រើន​វិស័យ ក្នុង​ការ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​។ ឯកឧត្តម​ក៏​ជា​បុគ្គល​សំខាន់​មួយ​រូប បាន​រួមចំណែក​កៀរគរ​ទាក់ទាញ អ្នក​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា ផង​ដែរ​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មើលឃើញ​ថា​វិធានការ​របស់​រតនាគារ​សហរដ្ឋអាមេរិក​ដែល​គ្មាន​មូលដ្ឋាន ច្បាស់លាស់ បាន​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​ដែល​បាន​គូសបញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក ឡ​យ ជេ អូ​ស្ទី​ន (Lioyd J. Austin III) ក្នុង​ជំនួប​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​លោក​មក​កាន់​ទីក្រុង​ភ្នំពេញ កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ​។

កម្ពុជា​មាន​ឆន្ទៈ​មោះមុត​ច្បាស់លាស់ និង​បាន​ផ្តល់​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អន្តរជាតិ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​សកល​ដូច​ជា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ មនុស្ស​និង​ពលកម្ម​ដោយ​បង្ខំ​នេះ​ជាដើម​។ ការ​កសាង​ច្បាប់ ការ​ផ្តល់​សច្ចាប័ន​លើ​បទដ្ឋាន​គតិ​យុ​ត្ត​អន្តរជាតិ​នានា រួម​និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ដ៏​សកម្ម​របស់​កម្ពុជា គឺ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ជូន​មនុស្សជាតិ ទប់ស្កាត់​ឧក្រិដ្ឋកម្ម លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ និង​នីតិរដ្ឋ​។

កម្ពុជា​នៅ​តែ​ស្វាគមន៍ បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា រួម​ទាំង​សហរដ្ឋ​អា​មេរ​រិ​ក​ផង​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល ផ្អែក​លើ​កិច្ច​សន្ទនា ការ​គោរព​គ្នា ទៅ​វិញ​ទៅ​មក សាមគ្គីភាព ផលប្រយោជន៍​រួម ការ​គោរព​អធិបតេយ្យ ឯករាជ្យ និង​ស្មារតី​ស្មោះត្រង់​នៃ​ភាព​ជា​ដៃគូ រវាង​គ្នា​និង​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ