ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​ត្រូវ​​​ប្តី​ជន​ជាតិ​កូរ៉េ​សម្លា.ប់​ ដោយប្រើ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍ព្រោះ​ចង់បាន​លុយ​ធានា​រ៉ាប់​រង​ជិត​៩​លាន​ដុល្លារ

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ ជុំវិញ​មរណភាព​របស់​ស្ត្រី​ខ្មែរ​ឈ្មោះ អ៊ី ស៊ី​ឡែ​ន អាយុ​២៥​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ប្តី​ជនជាតិ​កូរ៉េឈ្មោះ អ៊ី យ៉ុ​ង​ឆុ​ល អាយុ​៤៥​ឆ្នាំ នៅ​ក្នុង​​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​មួយនៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​២៣​ វិច្ឆិកា កន្លង​ទៅ ​រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​៧​ខែ​ផង​ដែរនោះ

ខេត្ត​ត្បូងឃ្មុំ ​៖ ជុំវិញ​មរណភាព​របស់​ស្ត្រី​ខ្មែរ​ឈ្មោះ អ៊ី ស៊ី​ឡែ​ន អាយុ​២៥​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ភូមិក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ប្តី​ជនជាតិ​កូរ៉េឈ្មោះ អ៊ី យ៉ុ​ង​ឆុ​ល អាយុ​៤៥​ឆ្នាំ នៅ​ក្នុង​​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​មួយនៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​២៣​ វិច្ឆិកា កន្លង​ទៅ ​រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​៧​ខែ​ផង​ដែរនោះ ក្រោយ​ពី​ការ​ស្រាវជ្រាវ​ដ៏​សកម្ម​របស់​សមត្ថកិច្ច​ទើប​ដឹងថា​ ហេតុ​ការ​ណ៏​នេះ​បង្ក​ឡើងដោយសារ​បុរស​ជា​ប្តី​បាន​រៀបចំ​ផែនការឲ្យ​ប្រពន្ធ​ផឹកថ្នាំ​ងងុយដេក ហើយ​បើករថយន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿងព្រោះ​តែ​ចង់បាន​ប្រាក់​ធានា​រ៉ាប់​រង​ពី​ក្រុមហ៊ុន​ប្រមាណ​ជិត​៩​លានដុល្លារ​នោះ​ និង​បាន​ល្បី​រន្ទឺ​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្តមាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​សមត្ថកិច្ចចុះ​ទៅ​កាន់​លំនៅ​ឋាន​របស់​សព ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ដោយ​បាន​សួរនាំ​រក​ប្រភព​ព័​ត៌​មានពី​ក្រុម​សាច់ញាតិ​នៃ​សព​គ្រានោះ​ត្រូវ​បានស្ត្រី​ឈ្មោះ អោ​ក សា​វ៉េ​ង អាយុ​៥៤​ឆ្នាំ និង​ឪពុក​ឈ្មោះ អ៊ី​ម អ៊ី អាយុ៥៦​ឆ្នាំ មាន​ក្តី​រន្ធត់​ក្នុង​ចិត្ត​ និង​បង្ហូរទឹកភ្នែក​ក្រោយ​ពី​បានដឹង​ថា​កូនស្រី​របស់​ខ្លួន​ឈ្មោះ អ៊ី ស៊ី​ឡែ​ន អាយុ​២៥​ឆ្នាំ បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ប្រទេស​កូរ៉េ​នោះ ។

លោក​ឧត្តម​សេនី​យ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​រំលឹក​ថា នៅ​ក្នុង​ឆ្នាំ​២០០៨ នាង​បាន​រៀបការ​តាម​ប្រពៃណី​ជាមួយ​បុរស​កូរ៉េ​ខាងលើ បន្ទាប់​មក​បាន​ចាក​ចេញពី​មាតុភូមិ​កំណើត​ទៅ​រស់នៅប្រទេស​កូរ៉េ​ខាងត្បូង ថែម​ទាំង​មានកូន​ពីរ​នាក់ ក្នុង​នោះ​កូន​បង​អាយុ​៥​ឆ្នាំ និង​កូន​ទី​២​នៅ​ក្នុង​ផ្ទៃ​ទើបតែបាន​៧​ខែ​ប៉ុណ្ណោះ ។  ក្រោយ​ពី​បានដឹង​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ជីដូន​ក៏​បាន​ស្នើ​សុំ​យក​ចៅ​បង​គេ​មកចិញ្ចឹម​នៅ​ប្រទេស​កម្ពុជា​វិញ  ចំពោះ​សំណើ​នេះ​ប្រហែលជា​រដ្ឋាភិបាល​កូរ៉េមិន​ជំទាស់​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​លោក​អនុ​សេនី​យ៍​ឯក អ៊ុ​ក ពៅ  អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារឲ្យ​ដឹង​ដែរ​ថា ​តាម​ដំណឹ​ង​ពី​គ្រួសារ​អ្នក​រង​គ្រោះ​វិញ សព​អាច​គេ​នឹង​ដឹក​តាម​យន្តហោះ​មក​កាន់​កម្ពុជានៅ​យប់​ថ្ងៃ​ទី​២៨ ​វិច្ឆិកា
ដើម្បី​​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​ស្រុក​កំណើត​របស់​អ្នក​រង​គ្រោះនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ។  ហើយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ​មន្ត្រី​ស្ថានទូត​កូរ៉េ​ខាងត្បូងនឹងអញ្ជើញ​ទៅ​សួរ​សុខទុក្ខ​ដល់​គ្រួសារ​​​សព  ដោយឡែក​លោក​វរ​សេនី​យ៍​ត្រី សាំ ហេង អធិការ​នគរ​បាល​ស្រុក​ក្រូចឆ្មាបាន​ដឹកនាំ​កម្លាំងចុះ​ទៅ​ការពារ​ផ្ទះ​បុណ្យសព​នោះ​ផង​ដែរ ៕ 
                                                                                                                      ​