ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ច​ហ្វ៊ី​លី​ពី​ន​មាន​សន្ទុះ​យឺត​5,3%​ក្នុង​ត្រីមាស​ទី​3

9 ឆ្នាំ មុន

ម៉ានីល ៖ ទីភ្នាក់ងារ​ស្ថិតិ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​សន្ទុះ​យឺត​៥,៣% ក្នុង​ត្រីមាស​ទី​៣ ធៀប​នឹង​ឆ្នាំទៅ ស្រប​ពេល​ដែល​ការ​ពង្រីក​គ្រប់​ផ្នែក​នៃ​វិស័យសេដ្ឋកិច្ច​បាន​បង្អន់ល្បឿន​ប្រតិបត្តិ ក្នុង​អំ​ទ្បុ​ង​ពេល​នោះ ។

ចំណែក​អាជ្ញាធរ​ស្ថិតិ​ជាតិ​បាន​បញ្ជាក់​ថា កំណើន GDP គិត​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ទាប​ជាង​បរិមាណ​៦,៤% ដែល​បាន​ចុះបញ្ជី​កាលពី​ត្រីមាស​ទី​២ និង​៧%​កាលពី​ឆ្នាំទៅ ។ ក្នុង​នោះ កំណើន​នៃ​ផ្នែក​សេវាកម្ម​បាន​បង្អន់ល្បឿន​៥,៤% ក្នុង​ត្រីមាស​ទី​៣ ធៀប​នឹង​អត្រា​៦,១% កាលពី​ត្រីមាស​មុន និង​៧,៧%​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៣ ។ រីឯ​ផ្នែក​ឧស្សាហកម្ម​មាន​សន្ទុះ​យឺត​ជាង​មុន​បន្តិច​ដែរ ជាមួយនឹង​អត្រា​៧,៦% ធៀប​នឹង​ត្រីមាស​មុន ៧,៧% និង​ឆ្នាំ​២០១៣ ៧,៩% ។ ដោយ​ទ្បែ​ក ផ្នែក​កសិកម្ម​បាន​ធ្លាក់​ចុះ​២,៧% ដែល​ជា​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ត្រីមាស​ទី​៤​ឆ្នាំ​២០០៩​មក ។

លោក Arsenio Balisacan លេខាធិការ​នៃ​គម្រោង​សេដ្ឋកិច្ច​សង្គម​បាន​គូសបញ្ជាក់​ថា ការ​ផ្តល់​ឱ្យ​នូវ​ប្រតិបត្តិការ​សេដ្ឋកិច្ច​នា​ពេល​នេះ កំពុង​តែ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដោយ​ការ​ទម្លាក់​នូវ​អត្រាកំណើន​តាម​ទិស​ដៅ​គ្រោងទុក​៦,៥% ទៅ​៧,៥% ក្នុង​ឆ្នាំ​២០១៤ របស់​រដ្ឋាភិបាល ដែល​វា​នឹង​ដាក់បន្ទុក​ទៅ​លើ​ការ​ប្រកួតប្រជែង​ដ៏​ធំ ៕