ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីស្តូ​បើកទាំងស្រវឹង​​បុក​រះ​ប៉ះចំ​រថយន្ត​ប្តី​​អ្នក​នាង​​ខាត់ សុ​ឃី​ម ខណៈចត​មុខ​ហាង​​​កាហ្វេ

9 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ រថ​យន្ត​វីស្តូ​មួយ​គ្រឿង ម្ចាស់បើកបរ​​ទាំង​ស្រវឹង​​ក៏​​ទៅ​បុក​រះ​​រថយន្ត​២​គ្រឿង​​ចត​នៅ​មុខ​ហាងកាហ្វេ Happy Hour ដែល​ក្នុង​​ចំណោម​រថយន្ត​២​គ្រឿង​នេះ មាន​​រថយន្ត​ RANGER ROVER មួយ​គ្រឿង​ ដែល​គេ​ដឹង​ថា ​ជា​​រថយន្ត​​ប្តី​​អ្នក​នាង​​​ខាត់

សុ​​ឃី​ម គឺ​​លោក​ផាណូ​ ។

ហេតុការណ៍នេះ​​កើតឡើង​​កាលពី​​វេលា​​ម៉ោង​១០​យប់​​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ស្ថិត​ត្រង់​ចំណុច​ផ្លូវ​លេខ​១៥៤​ កែង​វិ​ថី​ព្រះ​ស៊ី​​សុវត្ថិ សង្កាត់​កណ្តាល​​ទី​១ ខណ្ឌ​ដូន​ពេញ ។

ប្រភព​បាន​ឱ្យ​​ដឹង​ថា រថយន្ត​បង្ក​​ម៉ាក​វិ​ស្តូ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2X 9304  បើកបរ​ក្នុង​ស្ថានភាព​​ស្រវឹង តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ពី​ជើង​ទៅ​ត្បូង បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​១៥៤ បាន​បើក​ទៅ​បុក​រះ​រថយន្ត​តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2V 0218 ចត​នៅ​មុខ​ហាង​កាហ្វេ​ខាងលើ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​បរទេស រួច​ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក RANGER ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 0548 មួយគ្រឿងទៀត ដែលម្ចាស់​រថយន្តទាំង​២​គ្រឿង​ ចូល​ហូប​អាហារ​នៅ​ក្នុង​ហាង​កាហ្វេ Happy Hour បណ្តាល​ឱ្យ​​រង​ការ​​ក្រ​ពិត​មិន​ជា​ធ្ងន់ធ្ងរ​ទេ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព