ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​ចេក​ជួយ​ឱ្យ​ស្ត្រី​អស់​រដូវ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម

9 ឆ្នាំ មុន

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេ​រិ​ក​ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្តប​ត្រ American Heart Association​បង្ហាញ​ថា ការ​ទទួលទាន​ចេកទុំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ចំពោះ​បណ្តា​ស្ត្រី​អស់​រដូវ ។ លទ្ធផល​បាន​បង្ហាញ​ទៀត​ថា រាល់​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​គឺ​អាច​

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេ​រិ​ក​ចុះ​ផ្សាយ​ក្នុង​ព្រឹ​ត្តប​ត្រ American Heart Association​បង្ហាញ​ថា ការ​ទទួលទាន​ចេកទុំ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ចំពោះ​បណ្តា​ស្ត្រី​អស់​រដូវ ។ លទ្ធផល​បាន​បង្ហាញ​ទៀត​ថា រាល់​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ​ម​គឺ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ខាង​ដើម​បាន​១/៤ ។

ការ​ពិសោធ​រយៈពេល​១១​ឆ្នាំ​លើ​ស្ត្រី​វ័យ​ពី​៥០​ទៅ​៧៩​ឆ្នាំ​ចំនួន​៩​ម៉ឺន​១៣៧​នាក់ រក​ឃើញ​ថា ក្រុម​ដែល​ទទួល​បាន​ប៉ូ​តា​ស្យូ​ម​ច្រើន ប្រឈម​នឹង​អត្រា​កើត​ជំងឺ​ដាច់​សរសៃ​ខួរក្បាល​១២​ឬ​១៦​ភាគរយ​ធៀប​នឹង​ក្រុម​ដែល​ទទួល​បាន​តិច​បំផុត​។ ចំពោះ​ស្ត្រី​មិន​មាន​ជំងឺលើសឈាម ប៉ុន្តែ​ទទួលទាន​អាហារ​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​បំផុត គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ដាច់​សរសៃឈាម​គ្រប់​ប្រភេទ​បាន​២១​ភាគរយ ។ យ៉ាងណា​ក៏​ដោយ ការ​ប្រើ​ថ្នាំ​ជាតិ​ប៉ូ​តា​ស្យូ​ម មិន​អាច​បញ្ចុះ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​បាន​ទេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា ការ​ទទួលទាន​អាហារ​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​នៅ​មុន​កើត​ជំងឺលើសឈាម​គឺ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​កាន់តែ​ខ្លាំង​ឡើង ។

ទោះជា​យ៉ាងនេះ​ក្តី លោកស្រី Sylvia Wassertheil-Smoller​សមាជិក​ក្រុម​ស្រាវជ្រាវ​បាន​ព្រមាន​ថា បរិមាណ​ប៉ូ​តា​ស្យូ​ម​ច្រើន​ពេក​គឺ​អាច​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​បេះដូង ហើយ​ថា បុគ្គល​ម្នាក់​ៗ​គួរ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​ពី​បរិមាណ​ប្រើប្រាស់​សារធាតុ​រ៉ែ​មួយ​នេះ ។ លោកស្រី​បាន​បន្ថែម​ថា ៖«​ការ​រក​ឃើញ​របស់​យើង​បង្ហាញ​ថា ស្ត្រី​គួរតែ​ទទួលទាន​អាហារ​ណា​ដែល​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន ។ ប៉ុន្តែ គេ​មិន​ត្រូវ​ស្វែងរក​ប៉ូ​តា​ស្យូ​ម​ក្នុង​អាហារ​គ្មាន​គុណ​តម្លៃ​សុខភាព​នោះ​ឡើយ​។ អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ច្រើន​មាន​ដូច​ជា ចេក បណ្តា​សណ្តែក​ពណ៌​ស ដំឡូងជ្វា​និង​ដំឡូងបារាំង​ជាដើម »៕