ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ខ្មាន់កាំភ្លើង Al-shabaab សម្លា.ប់​អ្នកដំណើរ​តាម​រថយន្តក្រុង​ចំនួន​28​នាក់​នៅ​កេ​ន​យ៉ា

9 ឆ្នាំ មុន

ពួក​ខ្មាន់កាំភ្លើង​របស់​ក្រុម​ប្រដាប់​អាវុធ Al-shabaab បាន​សម្លា.ប់​អ្នកដំណើរ​តាម​រថយន្តក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​កេ​ន​យ៉ា អស់​ចំនួន​២៨​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ។

ពួក​ខ្មាន់កាំភ្លើង​របស់​ក្រុម​ប្រដាប់​អាវុធ Al-shabaab បាន​សម្លាប់​អ្នកដំណើរ​តាម​រថយន្តក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​កេ​ន​យ៉ា អស់​ចំនួន​២៨​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ។

ប្រភព​ព័ត៌មាន​ពី​បរទេស​ផ្សាយ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា រថយន្តក្រុង​មួយ​គ្រឿង​ដែល​ចេញដំណើរ​ឆ្ពោះទៅ​ក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ត្រូវ​បាន​ខ្មាន់កាំភ្លើង​មួយ​ក្រុម​ស្ទាក់​ឱ្យ​ឈប់​នៅ​តំបន់​ម៉ា​ន​ដេ​រ៉ា ក្បែរ​ព្រំដែន​ប្រទេស​សូ​ម៉ា​លី ហើយ​បាន​បំបែកពួក​មូ​ស្លី​ម​ចេញពី​ក្រុម​អ្នកដំណើរ​ដោយ​ឱ្យ​អាន​គម្ពីរ «​អាល់​គូរ​-​អាន​» ហើយ​ចំពោះ​អ្នក​ណា​ដែល​អាន​មិន​បាន ត្រូវ​បាញ់ប្រហារ​នៅ​ត្រង់​ក្បាល ។

លោក​អា​មេ​៉​ដ ម៉ា​ហាត់ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នកដំណើរ​នៅ​លើ​រថយន្តក្រុង​ខាងលើ ដែល​នៅ​រស់រាន​មានជីវិត​បាន​បញ្ជាក់​ប្រាប់ BBC ថា រថយន្ត​ខាងលើ​ដែល​មាន​ផ្ទុក​អ្នកដំណើរ​ជាង​៦០​នាក់ បាន​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​ប្រហែល​១០​នាក់ ស្ទាក់​វាយប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ហើយ​អ្នកបើកបរ​ព្យាយាម​បើក​គេច ប៉ុន្តែ​រថយន្ត​បែរជា​ជាប់ផុង​ទៅ​មុខ​មិន​រួច ។ មុន​ពេល​មានការ​សម្លាប់​រង្គាល​ខាងលើ ខ្មាន់កាំភ្លើង​បាន​បញ្ជា​អ្នកដំណើរ​ឱ្យ​ចេញពី​រថយន្តក្រុង និង​ឱ្យ​ជន​សូ​ម៉ា​លី​ចេញពី​ក្រុម​អ្នកដំណើរ​ទាំងនោះ និង​ឱ្យ​អាន​ព្រះ​គម្ពីរ «​អាល់​គូរ​-​អាន​» ឯ​ចំពោះ​អ្នក​ដែល​មិន​អាច​អាន​បាន​ត្រូវ​បាញ់​ចំ​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ។
លើស​ពី​នេះ​ក៏​មាន​ជន​សូ​ម៉ា​លី​មួយ​ចំនួន​ត្រូវ​បាញ់ប្រហារ ព្រោះ​ព្យាយាម​បញ្ចុះបញ្ចូល​ខ្មាន់កាំភ្លើង​ឱ្យ​ទុក​ជីវិត​អ្នកដំណើរ​ដែល​មិនមែន​ជា​ជនជាតិ​សូ​ម៉ា​លី ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ខាង​កាកបាទក្រហម​របស់​កេ​ន​យ៉ា បាន​បញ្ជាក់​ថា ក្រុម​ជួយ​សង្គ្រោះ​បាន​ព្យាយាម​ប្រមូល​សព​ចេញពី​ចំណុច​ខាងលើ ខណៈ​ពេល​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា កង​សន្តិសុខ​បាន​បញ្ជូន​កម្លាំង​តាម​ចាប់​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បង្កហេតុ​ខាងលើ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ក្រុម Al-shabaab បាន​ថ្លែងការណ៍​តាម​ប្រព័ន្ធ​វេ​ប​សាយ​របស់​ខ្លួន​ថា ពួក​គេ​វាយប្រហារ​លើ​រថយន្តក្រុង​លើក​នេះ ដើម្បី​ជា​ការ​សងសឹក ដែល​កងកម្លាំង​សន្តិសុខ​ចូល​កាន់កាប់​វិហារ​នៅ​ក្រុង​មុម​បា​សា កាលពី​ស​ប្តា​ហ៍​មុន ៕