ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​តា​លី​ដាក់គុក​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​4​ខែ​ដែល​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន​លើ​អគារ​បុរាណ

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ផ្សាយ​ថា បុរស​ជា​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ម្នាក់​អាយុ​៤២​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​រ៉ួ​ម ប្រទេស​អីុ​តា​លី ឃាត់ខ្លួន ខណៈ​ពេល​រូបគេ​កំពុង​ព្យាយាម​ប្រើ​ថ្ម​ស្រួច​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន​ជា​អក្សរ​កាត់ «K» កម្ពស់​ប្រហែល​២៥​សង្ទីម៉ែត្រ​នៅ​ពីលើ​ឥដ្ឋ​១​ដុំ​ក្នុង​អគារ «Colosseum» ជា

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ផ្សាយ​ថា បុរស​ជា​ភ្ញៀវ​ទេសចរ​រុ​ស្ស៊ី​ម្នាក់​អាយុ​៤២​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​រ៉ួ​ម ប្រទេស​អីុ​តា​លី ឃាត់ខ្លួន ខណៈ​ពេល​រូបគេ​កំពុង​ព្យាយាម​ប្រើ​ថ្ម​ស្រួច​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន​ជា​អក្សរ​កាត់ «K» កម្ពស់​ប្រហែល​២៥​សង្ទីម៉ែត្រ​នៅ​ពីលើ​ឥដ្ឋ​១​ដុំ​ក្នុង​អគារ «Colosseum» ជាទី​តាំង​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អីុ​តា​លី កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា កន្លង​មក ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ តុលាការ​ក៏​ចេញ​បញ្ជា​ពិន័យ​ជា​ប្រាក់​ចំនួន​២០.០០០​អឺ​រូ​៉ និង​ជាប់​ពន្ធនាគារ​រយៈពេល​៤​ខែ​ថែម​ទៀត ។

បុរស​រូប​នេះ គឺជា​ភ្ញៀវ​ទេសចរ​ទី​៥ ក្នុង​ឆ្នាំ​២០១៤ ដែល​ត្រូវ​ទទួលទោស​ពី​បទ​ប្រព្រឹត្ត​ខុស​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត ដោយ​មុន​នេះ​មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​អូស្ត្រាលី កា​ណា​ដា និង​ប្រេ​ស៊ី​ល ។ បច្ចុប្បន្ន អាជ្ញាធរ​អីុតា​លី​កំពុង​ត្រៀម​លើកកម្ពស់​បទដ្ឋាន​សុវត្ថិភាព​ដើម្បី​ឃ្លាំមើល​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មាន​ចេតនា​បង្ក​ការ​ខូចខាត​ដល់​បុរាណវត្ថុ និង​ទីតាំង​បុរាណ​ឋាន​នានា​ដោយ​បង្កប់​កាមេរ៉ា​នៅ​តាម​ទីតាំង​ផ្សេង​ៗ​ឱ្យ​កាន់តែ​ច្រើន ។

«Colosseum» ជា​អគារ​បុរាណ​ដ៏​អស្ចារ្យ​មួយ​នៅ​លើ​ពិភពលោក សាងសង់​ឡើង​ក្នុង​សម័យ​ចក្រពត្តិ​រ៉ួ​ម៉ាំង មាន​កម្ពស់​៤៨,៥​ម៉ែត្រ និង​ជាទី​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន ដោយ​ទទួលភ្ញៀវ​ទេសចរ​រហូត​ជាង​៦​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ បច្ចុប្បន្ន អគារ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ជួសជុល ដែល​ចាប់ផ្តើម​ឡើង​តាំងពី​ខែកញ្ញា​កន្លង​មក និង​មាន​កំណត់ពេល​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​២០១៦ ៕