ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃស្រោ​ងដែលរក្សា​ទុក​ជម្រកកង​ទ័ពត្រូវបាន ​គេកា.ប់ទន្ទ្រាន​ធ្វើជាកម្មសិ​ទ្ធផ្ទាល់​ខ្លួន

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ ៖ ​តំបន់​ព្រៃស្រោង​ចាប់ពី​ផ្លូវយុទ្ធ​សាស្រ្ត​របស់​សម្តេច​អគ្គម​ហាសេ​នា​បតីតេ​ជោហ៊ុន ​សែនរាជ​រដ្ឋាភិ​បាល ​នៃព្រះ​​រាជាណាចក្រ​កម្ពុជា​ដែលស្ថិត​នៅ​ខាងជើង​ផ្លូវរហូត​ទៅទល់​នឹងជើង​ភ្នំដងរ៉ែក​ដើម្បីរ​ក្សាទុក​ជម្រក​កងទ័ព​តែ​ត្រូវបា​នគេនាំ​គ្នីគ្នាកា.ប់​ទន្ទ្រាន​យកធ្វើ​ជាកម្មសិ​ទ្ធផ្ទាល់​ខ្លួនរាប់​ពាន់ហិក​តា​លោក​អាជ្ញាធរ​​

ខេត្ត​ឧត្តរ​មានជ័យ ៖ ​តំបន់​ព្រៃស្រោង​ចាប់ពី​ផ្លូវយុទ្ធ​សាស្រ្ត​របស់​សម្តេច​អគ្គម​ហាសេ​នា​បតីតេ​ជោហ៊ុន ​សែនរាជ​រដ្ឋាភិ​បាល ​នៃព្រះ​​រាជាណាចក្រ​កម្ពុជា​ដែលស្ថិត​នៅ​ខាងជើង​ផ្លូវរហូត​ទៅទល់​នឹងជើង​ភ្នំដងរ៉ែក​ដើម្បីរ​ក្សាទុក​ជម្រក​កងទ័ព​តែ​ត្រូវបា​នគេនាំ​គ្នីគ្នាកាប់​ទន្ទ្រាន​យកធ្វើ​ជាកម្មសិ​ទ្ធផ្ទាល់​ខ្លួនរាប់​ពាន់ហិក​តា​លោក​អាជ្ញាធរ​​មូល​ដ្ឋាន និង សមត្តកិច្ច​ពាក់ព័ន្ធ​បែ​ធ្វើជា​មិនដឹង​មិនឃើញ ។ ហេតុការណ៍​នេះបា​នកើត​ឡើងនៅ​ក្នុងភូមិ​រំដួលជើងភ្នំ​ និ​ង ភូមិដង​ទង់ ដែល​ជាប់ព្រំប្រទល់​គ្នាស្ថិត​នៅ​ក្នុងស្រុក​អន្លង់វែង​ និង ក្រុង​សំរោង ។

សម្តីអ្នក​ភូមិរំដួល​ជើងភ្នំបា​នរៀបរាប់​ឲ្យកោះ​សន្តិភាព​ដឹងថាតំបន់​ព្រៃ​ស្រោងរា​ប់ម៉ឺនហិកតា​ដែលស្ថិត​នៅ​តាមបណ្តោយ​ផ្លូវយុទ្ធសាស្រ្ត​សម្តេច​ចាប់​ពីផ្លូវរហូត​ទៅទល់​នឹងជើងភ្នំដង​រ៉ែ​កគួរតែ​នាំគ្នាថែ​ទាំរក្សាទុក​ជាជ​ម្រកកង​ទ័ព​​​នៅពេល​កើតមាន​សង្គ្រា​មព្រំ​ដែនកម្ពុជា-​ ថៃម្តងៗ ដែល​តម្រូវការ​បំផុតរបស់​កង​ទព័​លាក់ខ្លួននេះ​ជារឿងមួយមិន​គួរកាប់​រុករានទន្ទ្រាន​រំលោភ​យកធ្វើជា​កម្មសិទ្ធ​​ផ្ទាល់ខ្លួន​បែបនេះ​ឡើយ​។ បើតាម​សម្តីអ្នក​ភូមិដ​ដែលបានបញ្ចាក់​ថាក្នុងការ​កាប់រុករាន​ទន្ទ្រាននោះ​មានលោក​មេភូមិរំដួល​ជើងភ្នំនឹង​លោ​កមេភូមិ​ដងទង់បានឃុប​ឃឹតគ្នា​ជួលឲ្យ​ប្រជាពលរ​ដ្ឋកាប់មួយ​ចំនួន​ហើយ​អ្នកមានអំ​ណាចជួល​ឲ្យ​ប្រជា​ពលរដ្ឋកាប់មួយចំនួន​ផងដែរ​ធ្វើជាកម្មសិទ្ធ​បើគឹត​ពីផ្ទៃដី​ចំនួន១ពាន់​ហិកតាហើ​​យគេបាន​សង្កេតលោក​អាជ្ញាធរមូល​​ដ្ឋានគ្រប់​លំដាប់​ថ្នាក់​និ​ងសមត្តកិច្ច​ពាក់ព័ន្ធ​ជាពិសេ​សមន្រ្តីជំនាញ​ផ្ទាល់តែម្តង​ប្រហែល​ជាគាំងអស់​ដៃជើង​ហើយ​ ឬក៍លោក​បាន​សើមមាត់ទេ​ដឹងបាន​ជាមិន​យកចិត្ត​ទុក​ដាក់​ធ្វើការទប់​ស្កាត់សោះ។​

បើតាម​ការបំភ្លឺ​ពីប្រជាពល​រដ្ឋឈ្មោះ សួន មឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅក្នុង​ភូមិតាំង​ក្រូច ​ឃុំសាន្ត​គរ ស្រុកកំពុង​ស្វាយ ​ខេត្តកំពង់​ធំបាន​ឲ្យដឹង​ថា ​ខ្លួនចា​កចេញ​ពីផ្ទះមក​រកស៊ីឈ្នួល​កាប់ព្រៃ​​ឲ្យគេ​ជា​អ្នក​មានអំ​ណាច​តែមិនស្គាល់​ពីឈ្មោះ​នោះទេ​ក្នុងតម្លៃ៥​មឺុ​នរៀល​ក្នុង១ថ្ងៃ​តាមរយៈ​ ឈ្មោះ វូន វុន ភេទប្រុស អាយុជា​ងជាង៤០​ឆ្នាំ មានទី​លំនៅ​ក្នុងភូមិ​អូរអម្ពឹល​ ឃុំត្រពាំង​តាវ ​ស្រុកអន្លង់​វែង ជាមេកា​រនាំប្រ​ជាពល​រដ្ឋកា​ប់​ព្រៃនៅទីនេះ។

ទាក់ទិន​នឹង​ហេតុការ​ណ៍នេះ​នារសៀល​ថ្ងៃទី២២ វិច្ឆិកា ២០១៤ កោះ​សន្តិ​ភាពបាន​ទូ​រស័ព្ទជួប​លោក គង់ សា​រ៉េត ​នាយ​សង្កាត់​កូនគ្រៀល​បានបំភ្លឺ​ថាក្នុងការ​កាប់ព្រៃឈើនៅ​ក្នុងតំបន់​នោះលោកមិនបាន​ដឹងនោះ​ទេហើយ​ចាំលោក​នឹងដឹក​​​នាំមន្រ្តីជំនា​ញចុះទៅ​ទីនោះ​បើប្រសិន​ជាមាន​ហេតុការណ៍នេះលោកនឹង​ធ្វើការបង្រ្កា​ប​ទប់ស្កាត់​មិនឲ្យកើត​មានត​ទៅទៀត ។