ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មូ​ស្ល៊ី​ម​នៅ​អឺ​រ៉ុប​ងាក​មក​កាន់សាសនា​គ្រិស្ត​កាន់តែ​ច្រើន

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ជន​មូ​ស្ល៊ី​ម​មួយ​ចំនួន​នៅ​អឺ​រ៉ុប​កំពុង​លះបង់​សាសនា​របស់​ខ្លួន ហើយ​មក​កាន់សាសនា​គ្រិស្ត​វិញ ឬ​មិន​កាន់សាសនា​ណា​ទាំងអស់ ទោះបីជា​ទ​ង្វើ​នេះ​គឺជា​បម្រាម​របស់​ពួក​គេ​ក៏​ដោយ ។

ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា ជន​មូ​ស្ល៊ី​ម​មួយ​ចំនួន​នៅ​អឺ​រ៉ុប​កំពុង​លះបង់​សាសនា​របស់​ខ្លួន ហើយ​មក​កាន់សាសនា​គ្រិស្ត​វិញ ឬ​មិន​កាន់សាសនា​ណា​ទាំងអស់ ទោះបីជា​ទ​ង្វើ​នេះ​គឺជា​បម្រាម​របស់​ពួក​គេ​ក៏​ដោយ ។

ខ្សែភាពយន្ត​មួយ​របស់​បារាំង​រឿង «The Apostle» បាន​អប់រំ​ឱ្យ​មនុស្ស​ស្គាល់​ពី​ការ «​គ្មាន​សទ្ធា​» ដោយ​រៀបរាប់​ពី​ជីវប្រវត្តិ​របស់​យុវវ័យ​មូ​ស្ល៊ី​ម​ដែល​ប្តូរ​ទៅ​កាន់សាសនា​គ្រិស្ត​និកាយ​រ៉ូ​ម៉ាំង​កាតូលិក ។ លោក​ប៉ាស្ទ័រ សា​អុ​ី​ដ អ៊ូ​ស៊ី​ប៊ូ អាយុ​៤៦​ឆ្នាំ ដែល​លះបង់​ពី​មូ​ស្ល៊ី​ម​ទៅ​កាន់សាសនា​គ្រិស្ត​និកាយ​ប្រូ​តេស្ត​ង់ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្តូរ​សាសនា​២​ទៅ​៣​នាក់​នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ជា​សាធារណៈ​ពី​ការ​សម្រេចចិត្ត​នេះ​ថា «​ដល់​ពេលវេលា​ដែល​ពួក​យើង​ឈប់​រស់នៅ​ដោយ​ការ​ភិតភ័យ ឬ​លាក់ខ្លួន​ហើយ​» ។

លោក​រ៉ា​តវ៉ា​ន អាត់​ទី​យ៉ា អតីត​ជា​អ្នកបួស និង​បច្ចុប្បន្ន​មាន​ឯកទេស​ផ្នែក​អ៊ិ​ស្លា​ម​នៅ​ឯ​មហាវិទ្យាល័យ Leuven ប្រទេស​បែ​ល​ហ្ស៊ិ​ក​ថ្លែង​ថា «​ការ​ឈប់​មាន​សទ្ធា គឺជា​បម្រាម​នៅ​ក្នុង​វប្បធម៌​មូ​ស្ល៊ី​ម និង​ទោះបីជា​ខ្លឹមសារ​នេះ​នៅ​ក្នុង​ព្រះ​គម្ពី​អាល់​កូរ​អាន មិន​បាន​បញ្ជាក់​ពី​ការ​មានទោស​ក៏​ដោយ បុ​៉​ន្តែ​តាម​ទំនៀមទម្លាប់​នៃ​ជំនឿ​នឹង​ដាក់​បណ្តាសា​ដល់​អ្នក​គ្មាន​សទ្ធា ឬ​លះបង់​សាសនា​» ។

អ្នកឯកទេស​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​អឺ​រ៉ុប​មាន​ជន​មូ​ស្ល៊ី​ម​ជា​ច្រើន​នាក់​បាន​ប្តូរ​ទៅ​កាន់សាសនា​គ្រិស្ត ពិសេស​ក្នុង​និកាយ​ប្រូ​តេស្ត​ង់​ដូច​ជា​លោក​ប៉ាស្ទ័រ សា​អីុដ អ៊ូ​ស៊ី​ប៊ូ កំពុង​មាន​កំណើន​ខ្ពស់ ។ គ្រិស្ត​សាសនិក​និកាយ​ខាងលើ​បាន​រិះរក​វិធីសាស្ត្រ​ទាក់ទាញ​នៅ​តាម​ទីកន្លែងដែល​ប្រមូលផ្តុំ​ដោយ​កម្មករ និង​ជនភៀសខ្លួន​ដែល​មាន​ជន​មូ​ស្ល៊ី​ម​ភាគច្រើន ៕