ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​បោះ​ឆ្នោត​មួយ​នៅ​អង្គការសហប្រជាជាតិ ក្រុង​ព្យុ​ង​យ៉ាង​គំរាម​នុយក្លេអ៊ែរ

9 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ថ្កោលទោស ការ​បោះ​ឆ្នោត​មួយ​នៅ​អង្គការសហប្រជាជាតិ លើ​ដំណោះស្រាយ​មួយ​ដែល​តំណាង​ឱ្យ​ជំហាន​ដំបូង​ឆ្ពោះទៅ​ធ្វើការ​កាត់ទោស​បណ្តា​មេដឹកនាំ​ខ្លួន នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ។

ប្រទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ថ្កោលទោស ការ​បោះ​ឆ្នោត​មួយ​នៅ​អង្គការសហប្រជាជាតិ លើ​ដំណោះស្រាយ​មួយ​ដែល​តំណាង​ឱ្យ​ជំហាន​ដំបូង​ឆ្ពោះទៅ​ធ្វើការ​កាត់ទោស​បណ្តា​មេដឹកនាំ​ខ្លួន នៅ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ។

កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ក្រុង​ញូ​វ​យ៉​ក គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​អនុម័ត​ដំណោះស្រាយ​មួយ​ដែល​ស្នើ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើការ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI ឱ្យ​កាត់ទោស​របប​ក្រុង​ព្យុ​ង​យ៉ាង​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ។

ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​បញ្ចេញ​ប្រតិកម្ម​ថា ដំណោះស្រាយ​នោះ​គឺជា​ការ​បោកប្រាស់​មួយ ហើយ​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ដើម្បី​ធ្វើ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ទទួល​ការ​អាម៉ាស់​នៅ​មុខ​សហគមន៍​អន្តរជាតិ ។ ប្រឈម​មុខ​ចំពោះ​ការ​សម្រេចចិត្ត​នេះ កូរ៉េ​ខាងជើង​បាន​បញ្ចេញ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ ។

ក្រសួងការបរទេស​កូរ៉េ​ខាងជើង​និយាយ​ថា ការ​វាយប្រហារ​បែប​នេះ​ពី​សំណាក់​សហរដ្ឋអាមេរិក មិន​អាច​ធ្វើ​ឱ្យ​យើង​អត់ទ្រាំ​យូរ​បាន​ទៀត​ឡើយ ក្នុង​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី ។

ដំណោះស្រាយ​ដែល​គ្មាន​ការ​ចាប់បង្ខំ​នោះ គឺ​ផ្អែក​លើ​របាយការណ៍​មួយ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​៤០០​ទំព័រ ចេញផ្សាយ​កាលពី​ខែកុម្ភៈ ក្រោយ​ធ្វើការ​សុ​ើ​ប​អង្កេត​យ៉ាង​យូរ ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពី​សំណាក់​កូរ៉េ​ខាងជើង ។ ដំណោះស្រាយ​នោះ​ត្រូវ​សិក្សា​នា​ខែធ្នូ ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ ។

ទន្ទឹម​នឹង​នេះ ពួក​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​នៃ​វិទ្យាស្ថាន «US-Corea» នៃ​សាកលវិទ្យាល័យ John Hopkins ក្រុង​វ៉ា​សុ​ី​ន​តោន កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​កំពុង​ធ្វើ​អាជីវកម្ម​រោងចក្រ​ចម្រាញ់​ផ្លុ​យ​តូ​នី​ញ៉ូ​ម (Plutonium) មានគុណ​ភាព​យោធា នៅ​ឯ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ។ បណ្តា​រូបភាព​ផ្កាយ​រណប​បង្ហាញ​ពី​ចំហាយ​កំពុង​ហុយ​ចេញពី​រោងចក្រ​នោះ ដែល​មាន​ន័យ​ថា កូរ៉េ​ខាងជើង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​នានា សម្រាប់​ការ​សាកល្បង មុន​ពេល​ចាប់ផ្តើម​សកម្មភាព ៕