ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​បូ​ឡា ៖ ស្លា.ប់​5.420​នាក់ ហើយ​ឆ្លង​លឿន​នៅ​សេ​រ៉ា​ឡេ​អូន

9 ឆ្នាំ មុន

យោង​តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៥.៤២០​នាក់​ហើយ ចាប់តាំងពី​ខែមីនា មក ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នោះ​សរុប​១៥.១៤៥​នាក់ ។

យោង​តាម​តុល្យការ​ចុង​ក្រោយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេ​បូ​ឡា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៥.៤២០​នាក់​ហើយ ចាប់តាំងពី​ខែមីនា មក ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នោះ​សរុប​១៥.១៤៥​នាក់ ។

WHO ធ្វើការ​កត់​សម្គាល់ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​អេ​បូ​ឡា នៅ​តែ​ខ្លាំងក្លា​ពិសេស​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ខាងលិច​៣ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ។ WHO បញ្ជាក់​ក្នុង​ស​ប្តា​ហ៍​គិត​ចាប់ពី​ថ្ងៃ​ទី​១០ វិច្ឆិកា មក​ថា មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​៥៣៣​នាក់ នៅ​សេ​រ៉ា​ឡេ​អូន ពិសេស​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងជើង​ប្រទេស​នោះ ។ ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​៧៣២​នាក់ ក្នុង​ដំណាក់​កាលនោះ ជាង​៧០%​គឺ​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន​តែ​មួយ​គត់ ។

តាំងពី​ចាប់ផ្តើម​មានការ​ឆ្លង​រាលដាល​ពី​ខែមីនា មក ប្រទេស​សេ​រ៉ា​ឡេ​អូន លី​បេ​រី​យ៉ា និង​ហ្គី​ណេ ជា​ប្រទេស​៣ រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស ។ ប្រទេស​ម៉ា​លី និង​នី​ហ្សេ​រី​យ៉ា ក៏​រាយការណ៍​ថា មាន​អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​ដែរ ។ នៅ​ប្រទេស​ម៉ា​លី ជា​ប្រទេស​ទី​៦ នៅ​អាហ្វ្រិក​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​នោះ អាជ្ញាធរ​ជំរឿន​ឃើញ​អ្នក​ឆ្លង​៦​នាក់ ក្នុង​នោះ​ស្លាប់​៥​នាក់ ៕