ពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីចិនជាលក្ខណៈក្រុមក្នុងទ្រង់ទ្រាយធំបំផុតមួយត្រូវបានរៀបចំឡើងនៅទីក្រុងជីណាន ខេត្តសានទុង ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី២២ សីហា កន្លងមក ។ ពិធីរៀបអាពិហ៍ពិពាហ៍តាមប្រពៃណីចិននេះមានលក្ខណៈជាក្រុម ក្នុងទ្រង់ទ្រាយធំបំផុតដំបូងគេការនៅប្រទេសចិន ។ ការរៀបចំនេះបានប្រព្រឹត្តទៅដោយមានការជួយជ្រោមជ្រែងពីសំណាក់លោកអភិបាលក្រុងជីណាន សំរាប់ពលរដ្ឋមកពីគ្រប់ជាន់ថ្នាក់ទាំងអស់ ។ កម្មវិធីអាពាហ៍ពិពាហ៍ដែលប្លែកអស្ចារ្យនេះក៏ជាផ្នែកមួយនៃគំរោងអភិវឌ្ឍន៍ក្រុង ផងដែរ ។
តាមអ្នករៀបចំម្នាក់បាននិយាយឱ្យដឹងថា ក្នុងពិធីរៀបអាពាហ៍ពិពាហ៍លក្ខណៈជាក្រុមនេះមានកូនកំលោះកូនក្រមុំជាង១០០គូ បានចូលរួមរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ៕


ចែករំលែកព័តមាននេះ