ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​ម្តាយ​ស្តី​បន្ទោស​រឿង​លេង ​Facebook ច្រើន ស្ត្រី​មេម៉ាយ​វ័យក្មេង​ចង.ក​ធ្វើអត្តឃា.ត​

10 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ស្ត្រី​មេម៉ាយ​​វ័យ​ក្មេង​ម្នាក់ ​បានសម្រេច​ធ្វើ​អត្តឃា.ត​​​ដោយ​ចង.កសម្លា.ប់​ខ្លួន​​នៅ​បន្ទប់ដេក​​ក្នុងផ្ទះ​ម្តាយប​ង្កើត បង្ក​​​​ឱ្យ​​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៤ ស្ថិត​​នៅ​ចំណុច​​ភូមិ​ពូ​រាំង ឃុំ​សែន​​មនោ​រម្យ ស្រុក​​អូរ​​
រាំង ។

ខេត្ត​មណ្ឌលគិរី ៖ ស្ត្រី​មេម៉ាយ​​វ័យ​ក្មេង​ម្នាក់ ​បានសម្រេច​ធ្វើ​អត្តឃាត​​​ដោយ​ចង.កសម្លាប់​ខ្លួន​​នៅ​បន្ទប់ដេក​​ក្នុងផ្ទះ​ម្តាយប​ង្កើត បង្ក​​​​ឱ្យ​​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៤ ស្ថិត​​នៅ​ចំណុច​​ភូមិ​ពូ​រាំង ឃុំ​សែន​​មនោ​រម្យ ស្រុក​​អូរ​​
រាំង ។

ប្រភព​​បាន​ឱ្យ​ដឹងថា​ ស្ត្រី​​​រង​គ្រោះ​​ឈ្មោះ​សុខុម ណា​រី អាយុ​២១​ឆ្នាំ មានស្រុកកំណើត​នៅ​ភូមិ​ថ្នល់​កែវ ឃុំ​ពោ​តា​ហោ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង មានទីលំនៅ​ក្នុងភូមិ​-ឃុំ​ខាងលើ ។ ​

ប្រភព​បន្តថា ស្ត្រី​រង​គ្រោះ​​ត្រូវសង្ស័យថា បាន​លេបថ្នាំ​ងងុយដេ​ក​អស់​ជា​ច្រើនគ្រាប់ តែ​ដោយសារ​ពិបាក​ទ្រាំ​​ឥ​ទ្វិ​ពល​ថ្នាំពេក​ ​​ក៏​សម្រេច​យក​ខ្សែ​គោ​ប្រវែង​​​២​ម៉ែត្រ មក​ចង​ទាក់​ជាមួយ​ផ្នឹ​ម​ផ្ទះ​ ដើម្បី​ឱ្យ​​ឆាប់​​​ស្លាប់ ​។ បើ​តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា កន្លង​មក​នារី​ខាងលើ​តែង​​ព្យាយាម​ធ្វើ​អត្តឃាត​ម្តង​ជា​ពីរ​ដងរ​រួច​មក​ហើយ ​ប៉ុន្តែត្រូវ​​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​​ ។ ​

​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​មេម៉ាយ​កូន​មួយ​ខាងលើ​បញ្ចប់ជីវិត​ទាំង​វ័យក្មេង​បែប​​នេះ គឺត្រូវ​បាន​សាច់ញាតិ​​អះអាង​ថា មក​ពី​វិបត្តិ​គ្រួសារ​ ។​ ចំណែក​បងស្រី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​​មុន​កើតហេតុ​មួយ​​ថ្ងៃ ប្អូនស្រី​​របស់​គាត់​ត្រូវ​​​ម្តាយ​ស្តី​បន្ទោស ​ព្រោះ​រវល់​តែ​អង្គុយ​លេង​ទូរស័ព្ទ​ (​លេង ​FACEBOOK) មិន​គិត​ជួយ​ធ្វើ​ការងារ​អ្វី​ ​ទើប​ធ្វើ​ឱ្យ​នាង​ខឹង​រហូត​មក​ព្រឹក​កើត​ហេតុ ស្រាប់តែ​គេ​ឮ​សំឡេង​កូនប្រុស​តូច​​របស់​នាង​ស្រែកយំ​ពី​ក្នុង​បន្ទប់ ដោយ​មានការ​សង្ស័យ​ ទើប​ក្រុម​គ្រួសារ​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់​ទើប​ដឹង​ថា នាង​បាន​ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​