ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​តូច​មួយ​ធ្លាក់​លើ​អគារ​នៅ​អា​មេ​រិ​ក​ស្លា.ប់​4​នាក់

9 ឆ្នាំ មុន

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​៣០ តុលា ដោយសារ​ការ​ធ្លាក់​យន្តហោះ​ធុន​តូច​១​គ្រឿង​លើ​អគារ​មួយ​ស្ថិត​នៅ​ជិត​ព្រ​លាន​យន្តហោះ​នៃ​រដ្ឋ​កាន់​សាស់​របស់​អា​មេ​រិ​ក ។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣០ តុលា ដោយសារ​ការ​ធ្លាក់​យន្តហោះ​ធុន​តូច​១​គ្រឿង​លើ​អគារ​មួយ​ស្ថិត​នៅ​ជិត​ព្រ​លាន​យន្តហោះ​នៃ​រដ្ឋ​កាន់​សាស់​របស់​អា​មេ​រិ​ក ។

ទូរទស្សន៍ CNN រាយការណ៍​ថា អ្នក​ស្លាប់​២​នាក់​ស្ថិត​ក្នុង​អគារ​នៅ​ជិត​ព្រ​លាន​យន្តហោះ MID CONTINE ក្រុង WICHITA ពេល​យន្តហោះ​នេះ​ធ្លាក់ ហើយ​អ្នក​បើក​ក៏​ត្រូវ​ស្លាប់​ដែរ​។ CNN បន្ត​ថា មនុស្ស​៤​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​។ មនុស្ស​៥​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយ​ឧប្បត្តិ​ហេតុនេះ ។

យន្តហោះ​ម៉ាស៊ីន​២ ធុន HAWKER BEECHCRAFT B200 SUPER KING AIR បាន​រលត់​ម៉ាស៊ីន​មួយ​ពេល​ហោះ​ឡើង ។ វា​ត្រូវ​ហោះ​ទៅ​កាន់​ក្រុង​មី​ណា រដ្ឋ​កាន់​សាស់ ។ យន្តហោះ​នេះ​អាច​ដឹក​មនុស្ស​បាន​រហូត​ដល់​១៣​នាក់​។ មាន​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ស្ថិត​ក្នុង​អគារ ពេល​យន្តហោះ​ធ្លាក់​លើ ៕