ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ជា​ប្រទេស​អំណោយផល​ដល់​ការ​វិនិយោគ​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ​2014

9 ឆ្នាំ មុន

សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ និង​ហុងកុង ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស និង​ទីក្រុង​គួរ​ឱ្យ​វិនិយោគទុន​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៤ តាម​របាយការណ៍​ពី​ធនាគារ​ពិភព​លោក (WB) ខណៈ​ប្រទេស​សេដ្ឋកិច្ច​ទើប​កើត​ថ្មី​រួម​មាន ចិន ប្រេ​ស៊ី​ល និង​ឥណ្ឌា ស្ថិត​ក្នុង​លំដាប់ថ្នាក់​គួរ​ឱ្យ​បារម្ភ។

សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ និង​ហុងកុង ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស និង​ទីក្រុង​គួរ​ឱ្យ​វិនិយោគទុន​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៤ តាម​របាយការណ៍​ពី​ធនាគារ​ពិភព​លោក (WB) ខណៈ​ប្រទេស​សេដ្ឋកិច្ច​ទើប​កើត​ថ្មី​រួម​មាន ចិន ប្រេ​ស៊ី​ល និង​ឥណ្ឌា ស្ថិត​ក្នុង​លំដាប់ថ្នាក់​គួរ​ឱ្យ​បារម្ភ។

របាយការណ៍​ប្រចាំឆ្នាំ «Doing Business» ដែល​រៀបចំ​ដោយ​ធនាគារពិភពលោក កាលពី​ថ្ងៃ​ទី​២៩ តុលា ២០១៤ បាន​វិភាគ​ថា ប្រទេស​ដែល​មាន​នយោបាយ​អំណោយផល​ល្អ​ដល់​ការ​ធ្វើ​ជំនួញ​រួម​មាន ប្រទេស​តូច​ៗ​ចំនួន​៣ នៅ​ភូមិភាគ​ប៉ា​ស៊ី​ហ្វិ​កបាន​ឈានមុខ​នៅ​លើ​ពិភពលោក​។

១០​ប្រទេស​ដំបូង​ដែល​អំណោយផល​ដល់​ការ​វិនិយោគ​ច្រើន​បំផុត តាម​ការ​វិភាគ​របស់ WB រួម​មាន សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ ហុងកុង ដា​ណឺ​ម៉ាក កូរ៉េ​ខាងត្បូង ន័​រ​វែ​ស អា​មេ​រិ​ក អង់គ្លេស ហ្វាំ​ង​ឡង់ និង​អូស្ត្រាលី ភាគច្រើន​ជា​ប្រទេស​អភិវឌ្ឍន៍​ស្រាប់ ធ្លាប់​ជាប់​ចំណាត់ថ្នាក់​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ ។

ចំណែក​ចិន​ស្ថិត​នៅ​លំដាប់​ទី​៩០ ពី​ចំនួន​សរុប​១៨៩​ប្រទេស និង​ជា​ដែនដី​រំកិល​ឡើង​ពី​លំដាប់ថ្នាក់​ទី​៩៣ កាលពី​ឆ្នាំ​មុន រីឯ​ប្រេ​ស៊ី​ល​បាន​រំកិល​ឡើង​ចំនួន​៣​កម្រិត ស្ថិត​នៅ​ចំណាត់ថ្នាក់​១២០ ខណៈ​ពេល​ឥណ្ឌា​រអិល​ធ្លាក់​២​កម្រិត ស្ថិត​នៅ​លំដាប់​១៤២ ។

ប្រទេស​ទាំង​៣​នេះ​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​គួរ​ឱ្យ​វិនិយោគ​ទាប​ជាង​រុ​ស្ស៊ី ស្ថិត​នៅ​លំដាប់​ទី​៦២ និង​ក្រិ​ក​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​៦១ ដែល​កំពុង​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច និង​វិនិយោគិន ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ករណី ។

លោក​កៅ ស៊ី​ក​បា​ស៊ូ (Kaushik Basu) អ្នក​សេដ្ឋសាស្ត្រ​របស់ WB បាន​ទទួលស្គាល់​ថា របាយការណ៍​របស់ Doing Business គ្រាន់តែ​ជា​ការ​វិភាគ​លើ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​នៅ​ក្នុង​ប្រទេស​សម័យ​ថ្មី មាន​ន័យ​ថា ប្រទេស​មួយ​អាច​រក​ពិន្ទុ​បាន​តិច​តាម​គោលការណ៍​ដែល​កំណត់​ដោយ Doing Business បុ​៉​ន្តែ​អាច​លេចធ្លោ​លើ​ផ្នែក​សង្គមកិច្ច​ក៏​ថា​បាន ។

ចំណែក​ប្រទេស​ចំនួន​៥ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ចុង​ក្រោយ​ពី​ចំណោម​១៨៩​ប្រទេស​រួម​មាន ប្រទេស​ឆា​ដ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​ប៊ី និង​អេ​រី​ត្រេ ទទួល​បាន​ពិន្ទុ​មិន​ដល់​៤០ ៕