ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ស៊ី​រី​បា.ញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​1​គ្រឿង

9 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី SANA រាយការណ៍​ថា កងទ័ព​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៩ តុលា បាន​បា.ញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​១​គ្រឿង​ដែល​ហោះហើរ​ពីលើ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ប្រទេស ។ដោយ​ដកស្រង់​ប្រភព​យោធា SANA គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​បាន​បា.ញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​ដែល​ហោះហើរ​ពីលើ​តំបន់​ម៉ា​កា​ប័​រ ខេត្ត DEIR EZZOR ។ ទីភ្នាក់ងារ​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ី​រី SANA រាយការណ៍​ថា កងទ័ព​ស៊ី​រី កាលពី​ថ្ងៃ​ទី​២៩ តុលា បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​១​គ្រឿង​ដែល​ហោះហើរ​ពីលើ​ខេត្ត DEIR EZZOR ភាគ​ខាងកើត​ប្រទេស ។ដោយ​ដកស្រង់​ប្រភព​យោធា SANA គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​នោះ​ដែល​ហោះហើរ​ពីលើ​តំបន់​ម៉ា​កា​ប័​រ ខេត្ត DEIR EZZOR ។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​ពុំ​បាន​ផ្តល់​ភាព​លម្អិត​បន្ថែម​ពី​ប្រភេទ ព្រមទាំង​ម្ចាស់​របស់​យន្តហោះ​នោះ​ឡើយ ។

ម្យ៉ាងវិញទៀត វិទ្យុ​ស្និទ្ធ​រដ្ឋាភិបាល SHAM FM រៀបរាប់​ថា កងទ័ព​ស៊ី​រី​បាន​កម្ទេច​កាលពី​ថ្ងៃ​ទី​២៩ តុលា​នោះ នូវ​រថយន្ត​ធុន HUMVEE ផ្ទុក​គ្រឿងផ្ទះ​១​គ្រឿង​បើក​ដោយ​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ម្នាក់ ដែល​បើក​ឆ្ពោះទៅ​រក​ស្ពាន​មួយ​ត្រួតត្រា​ដោយ​កង​យោធា​នៅ​ខេត្ត DEIR EZZOR ។ វិទ្យុ​នេះ​បន្ត​ថា កងទ័ព​បាន​បាញ់​ឱ្យ​ផ្ទុះ​រថយន្ត​នេះ​មុន​ពេល​ទៅ​ដល់​គោលដៅ​វាយប្រហារ ។

ក្នុង​រឿង​ដាច់​ដោយឡែក​មួយទៀត អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​គូសបញ្ជាក់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាត់​ការ​ទាក់ទង​ជាមួយ​យុទ្ធ​ជន​របស់​គេ​៣០​នាក់​នៅ​ទីក្រុង​ឃើ​ត​កូ​បា​នេ ជាប់​ព្រំដែន​តួ​ក​គី ហើយ​បញ្ជាក់​ថា ពួក​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាញ់​គ្រាប់​ផ្លោង​២៣​គ្រាប់​ដាក់​ទីក្រុង​នោះ​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា មក ៕