ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញ​ទស្សន​កិច្ច​នាយក​រដ្ឋ​មន្ត្រី​ថៃ​នៅ​កម្ពុជា​ ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ទាំង​២​ត្រៀម​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ៣

9 ឆ្នាំ មុន

លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​កំណត់ពេល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ និង​៣១ តុលា ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​កងទ័ពអាកាស ឆ្ពោះទៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣០ តុលា ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ។

លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​កំណត់ពេល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ និង​៣១ តុលា ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​កងទ័ពអាកាស ឆ្ពោះទៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៣០ តុលា ដោយ​មានការ​ទទួល​ស្វាគមន៍​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ។

សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មានការ​ជួប​ពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​យោគយល់​ចំនួន​៣​ផង​ដែរ ។ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​មុន​នេះ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌប​ព្រះ​បរម​រូប សួនច្បារ​វិមាន​ឯករាជ្យ ។

បន្ទាប់​ពី​ជំនួប​ទ្វេភាគី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣​ដូច​ខាងក្រោម​៖

១-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ។
២-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ជួយ​ដល់​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ។

៣-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី កា​រត​ភ្ជាប់​ផ្លូវដែក រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ។ បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​ធ្វើ​សន្និសីទកាសែត​រួម​គ្នា ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ពិធី​លៀង​សាយភោជន​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ដើម្បី​ផ្តល់​ជា​កិត្តិយស​ដល់​លោកនាយក​រដ្ឋមន្ត្រី​ថៃ និង​គណៈប្រតិភូ ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវ​ន​រា​ព័រ ច័ន្ទ​អូ​ចា ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី​ថៃ នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​បើកមុខ​វិជ្ជា​ផ្នែក​ភាសា​ថៃ ថ្នាក់​បរិញ្ញាបត្រ រួម​ទាំង​ប្រគល់​សម្ភារ​សិក្សា និង​ការ​បង្រៀន​ភាសា​ថៃ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

លើស​ពី​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ក៏​មាន​កំណត់ពេល​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។ ដោយ​ទ្បែ​ក នៅ​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៤ លោកនាយក​រដ្ឋមន្ត្រី​ថៃ ចូល​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី រួម​ទាំង​ទស្សនា​ព្រះ​បរម​រាជ​រាំង ព្រះ​វិហារ ព្រះ​កែវ​មរកត និង​ចូលរួម​ពិសា​ភោជនាហារ​ថ្ងៃត្រង់ ជាមួយ​សមាគម​ពាណិជ្ជករ​ថៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ លោកនាយក​រដ្ឋមន្ត្រី​ថៃ​រួម​ជាមួយ​គណៈប្រតិភូ នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​ទ័ពអាកាស​ថៃ​នៅ​រសៀល​ថ្ងៃ​ទី​៣១ តុលា ៕