ដើម្បីទទួលបានភាពរីករាយនិងស្រណុកស្រួលការរួមភេទមិនចាំបាច់ត្រូវប្រើពេលពេញមួយយប់ឬពេញមួយល្ងាចនោះឡើយ ។
យោងតាមការសិក្សាថ្មីមួយ ចំនួនពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ការរួមភេទគឺចន្លោះពី៧ទៅ១៣នាទី ។ការស្ទង់មតិដោយឆ្លើយសំណួរខ្លីៗពីសំណាក់ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Penn State Universityទៅលើបណ្តាវេជ្ជបណ្ឌិត អ្នកធ្វើការក្នុងស្ថាប័នផ្សេងៗក៏ដូចជាអ្នកជំនាញសុខភាពផ្លូវភេទផងនោះបានរកឃើញថា ការរួមភេទដែលប្រើពេល១នាទីឬ២នាទីពិតជាឆាប់ខ្លាំងណាស់ ខណៈពី៣ទៅ៧នាទីគឺផុតផើយបន្ដិចដែរ ។
យ៉ាងណាក៏ដោយ ចម្លើយភាគច្រើនបានឆ្លើយថា ការរួមភេទចាប់ពី១៣នាទីឡើងទៅគឺពិតជាយូរពេក ។ សាស្ត្រាចារ្យ Eric Cortyជាអ្នកដឹកនាំការសិក្សាបានថ្លែងថា ៖ «វប្បធម៌ពេញនិយមនាពេលបច្ចុប្បន្ននេះបានពង្រឹងផ្នត់គំនិតអំពីសកម្មភាពផ្លូវភេទ ។ បុរស-ស្ត្រីជាច្រើនហាក់បីដូចជាជឿថា លិង្គធំនឹងជួយឱ្យការរួមភេទរបស់ពួកគេស្ថិតស្ថេរពេញមួយយប់» ។ ជាការពិតណាស់ គំនិតទាំងនេះបានបណ្តាលឱ្យបុគ្គលជាច្រើនជួបនូវការខកចិត្តធំក្នុងជីវិតសិច ខណៈអ្វីៗគ្រប់យ៉ាងមិនបានដំណើរការដូចបំណងដែលបានគិត ។ ទីបំផុត វាអាចនាំឱ្យពួកគេម្នាក់ៗឈានទៅកើតមានបញ្ហាផ្លូវភេទ ។
សាស្ត្រាចារ្យដដែលបានបន្ថែមថា ៖«ជាមួយនឹងលទ្ធផលលើកនេះយើងសង្ឃឹមថានឹងអាចលុបបំបាត់ចោលទំនើងចិត្តទាំងនេះ ហើយជួយលើកទឹកចិត្តដល់បុរសនិងស្ត្រីដែលមានទិន្នន័យប្រាកដនិយមអំពីការរួមភេទអាចទទួលយកបាន។ ដូច្នេះទប់ស្កាត់បាននូវការខកចិត្តផ្លូវភេទក៏ដូចជាអសមត្ថភាពផ្លូវភេទ»៕
ចែករំលែកព័តមាននេះ