ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរជាតិ​មានការ​ក្តៅក្រហាយ​ក្រោយ​ការ​ព្យួរ​.​ក​យុវនារី​អីុ​រ៉​ង់​ម្នាក់

9 ឆ្នាំ មុន

យុវនារី​អីុ​រ៉​ង់​ម្នាក់​ឈ្មោះ Reyhaneh Jabbari ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​សម្លា.ប់​បុរស​ម្នាក់ ដែល​នាង​ថា​ប៉ុនប៉ង​ចាប់រំលោ.ភ​នាង ត្រូវ​បាន​គេ​យក​ទៅ​ប្រហារជីវិត​ដោយ​ព្យួរ​.​ក កាលពី​ថ្ងៃ​ទី​២៥ តុលា ដែល​ញុ​ាំ​ង​ឱ្យ​មានការ​ក្តៅក្រហាយ​ពី​ប្រទេស​ជា​ច្រើន ។

យុវនារី​អីុ​រ៉​ង់​ម្នាក់​ឈ្មោះ Reyhaneh Jabbari ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​សម្លាប់​បុរស​ម្នាក់ ដែល​នាង​ថា​ប៉ុនប៉ង​ចាប់រំលោភ​នាង ត្រូវ​បាន​គេ​យក​ទៅ​ប្រហារជីវិត​ដោយ​ព្យួរ​.​ក កាលពី​ថ្ងៃ​ទី​២៥ តុលា ដែល​ញុ​ាំ​ង​ឱ្យ​មានការ​ក្តៅក្រហាយ​ពី​ប្រទេស​ជា​ច្រើន ។

ការ​ប្រហារជីវិត​នារី​រូប​នេះ ដែល​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អីុរ៉​ង់ Irna នាំ​ឱ្យ​មានការ​ថ្កោលទោស​ភ្លាម​ៗ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International ដែល​ចាត់​ទុក​ថា នេះ​ជា​ស្នាម​ខ្មៅ​ថ្មី​មួយទៀត​ក្នុង​តុល្យការ​សិទ្ធិ​មនុស្ស​របស់​អីុរ៉​ង់ និង​ជា​អំពើ​ដែល​ផ្ទុយ​ពី​យុត្តិធម៌ ។

សហរដ្ឋអាមេរិក និង​អង់គ្លេស ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​ដែរ ចំពោះ​ការ​ព្យួរ​.​ក​យុវនារី​រូប​នោះ ។

នាង Reyhaneh Jabbari ជា​អ្នក​តុបតែង​ក្នុងផ្ទះ ឬ​អគារ អាយុ​២៦​ឆ្នាំ ទទួល​ការ​កាត់ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ​២០០៩ ពី​បទ​សម្លាប់ កាលពី​ខែកក្កដា ឆ្នាំ​២០០៧ នូវ​បុរស​ម្នាក់​ឈ្មោះ Morteza Abdolati Sarbandi ជា​គ្រូពេទ្យ​វះកាត់​ម្នាក់ និង​ជា​អតីត​និយោជិត​ក្រសួង​ស៊ើប​ការណ៍ ដែល​នេះ​ជា​ការ​កាត់ទោស​ដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​យល់​ថា​មានការ​លម្អៀង ។

អ្នក​ជំនាញការ​ម្នាក់​របស់​អង្គការសហប្រជាជាតិ ក៏​ធ្លាប់​អះអាង​កាលពី​ខែមេសា ដែរ​ថា តុលាការ​ពុំ​បាន​គិតដល់​បណ្តា​ភស្តុ​តាង​ទាំងឡាយ និង​ថា​ការ​សារភាព​របស់​នារី​រូប​នោះ​ត្រូវធ្វើ​ដោយសារ​ការ​ចាប់បង្ខំ ៕