ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ជិត​ក្រុង SEATTLE អា​មេ​រិ​ក​ស្លា.ប់​2​នាក់​អ្នក​របួស​2​នាក់​មិន​សង្ឃឹម​រស់

9 ឆ្នាំ មុន

មន្ទីរពេទ្យ​ដែល​ព្យាបាល​បណ្តា​អ្នក​របួស​ដោយសារ​ការ​បា.ញ់ប្រហារ​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២​នាក់ ក្នុង​នោះ​មាន​ខ្មាន់កាំភ្លើង​ផង កាលពី​ថ្ងៃ​ទី​២៤ តុលា កន្លង​មកនេះ ក្នុង​វិទ្យាល័យ​មួយ​ជិត​ទីក្រុង SEATTLE អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៥ តុលា បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​ជួយ​សង្គ្រោះ​សិស្ស​២​នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​បំផុត ព្រោះតែ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ក្បាល​ដូច​គ្នា ។

មន្ទីរពេទ្យ​ដែល​ព្យាបាល​បណ្តា​អ្នក​របួស​ដោយសារ​ការ​បាញ់ប្រហារ​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ ក្នុង​នោះ​មាន​ខ្មាន់កាំភ្លើង​ផង កាលពី​ថ្ងៃ​ទី​២៤ តុលា កន្លង​មកនេះ ក្នុង​វិទ្យាល័យ​មួយ​ជិត​ទីក្រុង SEATTLE អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៥ តុលា បាន​សម្តែង​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​ជួយ​សង្គ្រោះ​សិស្ស​២​នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​បំផុត ព្រោះតែ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ក្បាល​ដូច​គ្នា ។

យោង​តាម​លោក JOANNE ROBERTS គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ PROVIDENCE REGIONAL MEDICAL CENTER ស្ថិត​នៅ​ចម្ងាយ​៥០​គ​.​ម​ពី​ក្រុង SEATTLE ជា​កន្លែង​ទទួល​សង្គ្រោះ​សិស្ស​ស្រី​២​នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ក្បាល​ដូច​គ្នា និយាយ​ថា​ពួក​គេ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រស់​ក៏​ដូច​ស្លាប់ ។ ពួក​គេ​ទទួល​ការ​វះកាត់ ហើយ​យើង​ចាំ​មើល​ស្ថានភាព​របស់​ពួក​គេ​៣​ថ្ងៃ ។

ចំណែក​សិស្ស​វិទ្យាល័យ​ម្នាក់​ទៀត ដែល​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយទៀត ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល​ដែរ ក៏​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ ចំណែក​អ្នក​របួស​ទី​៤​ត្រូវ​គ្រាប់​ត្រង់​ថ្គាម ក៏​មាន​ស្ថានភាព​ដុនដាប ។ អ្នក​របួស​ទាំង​ពីរ​នាក់​នេះ ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​ខ្មាន់កាំភ្លើង ។

កាលពី​ថ្ងៃ​ទី​២៤ តុលា ពេល​ម៉ោង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់ សិស្ស​ម្នាក់​ឈ្មោះ JAYLEN RAY PRYBERG បាន​ចូល​ទៅ​កាន់​កន្លែង​ស្រស់ស្រូប​អាហារ នៃ​វិទ្យាល័យ MARYSVILLE PILCHYCK ហើយ​បាន​យក​កាំភ្លើង​ដែល​គេ​លួច​យក​ពី​ឪពុក​របស់​គេ​បាញ់ប្រហារ​នៅ​ទីនោះ ។ យោង​តាម​ទូរទស្សន៍ CNN ថា ការ​បាញ់ប្រហារ​នេះ សម្លាប់​សិស្ស​ស្រី​ម្នាក់ ហើយ​សិស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស មុន​ពេល​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង ។

មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ នៅ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ ក៏​ប៉ុន្តែ​មុន​ពេល​ធ្វើ​សកម្មភាព​ខ្មាន់កាំភ្លើង​រូប​នេះ​បាន​បង្ហោះ​សារ​គួរ​ឱ្យ​បារម្ភ​ជា​ច្រើន​តាម TWITTER ដោយ​ក្នុង​សារ​ទាំងនោះ​គេ​យល់​ថា រូបគេ​មាន​ទម្លាប់​លេង​កាំភ្លើង​រួច ដោយសារ​ស្នេហា​ខកចិត្ត​ដែល​អាច​ជា​ប្រភព​នៃ​ការ​បាញ់ប្រហារ​នោះ ។ ក្នុង​សារ​តាម TWITTER ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៣ តុលា យុវជន​នោះ​សរសេរ​ថា «​រឿង​នោះ​នឹង​មិន​អាច​រង់ចាំ​យូរ​ទៀត​ទេ​» ។ រួច​កាលពី​ខែសីហា រូបគេ​បាន​ធ្វើការ​គំរាមកំហែង​ប្រឆាំង​អ្នក​ដែល​ជា​គូប្រជែង​ស្នេហា​របស់​ខ្លួន ។ រូបគេ​សរសេរ​សារ​ថា «​អ្នកផង​នឹង​ឃើញ​ពី​អ្វី​ដែល​នឹង​កើតឡើង​»​។ ប៉ូលិស​នៅ​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​ពី​ព័ត៌មាន​ទាំងនោះ​នៅឡើយ ។

ខ្មាន់កាំភ្លើង​យុវជន JAYLEN BAY FRYBERG ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​មាន​ប្រជាប្រិយ​ទៀត​ផង ពិសេស​រូបគេ​ជាតា​រា​មួយ​ក្នុង​ក្រុមបាល់ទាត់​របស់​សាលា​វិទ្យាល័យ ដែល​មាន​សិស្ស​២៥០០​នាក់​នោះ ៕