ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​តាម​អាកាស​ថ្មី​ៗ​នៅ​អីុ​រ៉ា​ក់​ខណៈ​កងទ័ព​ប្រទេស​នេះ​វាយ​យក​បាន​ទីក្រុង​2​វិញ

9 ឆ្នាំ មុន

ទីបញ្ជាការ​កណ្តាល​កងទ័ព​អា​មេ​រិ​ក ប្រកាស​ថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៃ​ក្រុមចម្រុះ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៤ និង​២៥ តុលា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​២២​លើក​នៅ​អីុ​រ៉ា​ក់ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ទីបញ្ជាការ​កណ្តាល​កងទ័ព​អា​មេ​រិ​ក ប្រកាស​ថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៃ​ក្រុមចម្រុះ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៤ និង​២៥ តុលា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​២២​លើក​នៅ​អីុ​រ៉ា​ក់ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​វាយប្រហារ​ទាំងនោះ​សំដៅ​ជា​ពិសេស​លើ​បណ្តា​តំបន់ ស្ថិត​នៅ​ជិត​ទំនប់​ទឹក​នៃ​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ព្រមទាំង​នៅ​ទីក្រុង​ហ្វា​ល់​លូ​ចា និង​ក្រុង​បា​អីុដ​ហ្ស៊ី ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ ។ ការ​វាយប្រហារ​ទាំងនោះ​ត្រូវ​ចំ​បណ្តា​កងឯកភាព​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អគារ​សំខាន់​ៗ​មួយ​ចំនួន បណ្តា​រថយន្ត និង​បណ្តា​ទីតាំង ដែ​លេ​មានការ​ប្រយុទ្ធ​គ្នា ។ បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ប្រដេញ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​ទាំងនោះ​ដោយ​យន្តហោះ​ទាំងអស់​អាច​វិល​មក​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ ។

សេនាធិការ​យោធា​បារាំង​គូសបញ្ជាក់​ថា កង​យន្តហោះ​បារាំង​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ជាមួយ​ក្រុមចម្រុះ​នៅ​ក្បែរ​ជាយក្រុង​មូ​៉​ស​ស៊ុ​ល ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។

ក្នុង​សេចក្តី​ប្រកាស​មួយ សេនាធិការ​យោធា​បារាំង​គូសបញ្ជាក់​ថា ប្រតិបត្តិការ​នេះ​សំដៅ​កម្ទេច​ជំរំ​យោធា​មួយ​កន្លែង​ដែល​ប្រើប្រាស់​ដោយ​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ដើម្បី​ព្យាបាល​បណ្តា​យុទ្ធ​ជន​របស់​គេ​ដែល​ត្រូវ​របួស ។ នា​វេលា​ម៉ោង​២១​ម៉ោង​នៅ​អីុ​រ៉ា​ក់ យន្តហោះ​ប្រយុទ្ធ​ធុន RAFALE ២​គ្រឿង​របស់​បារាំង បាន​ទម្លាក់​គ្រាប់បែក​កម្ទេច​អគារ​ជា​ច្រើន​នៃ​ជំរំ​នោះ ។

ចំណែក​ប្រភព​ព័ត៌មាន​ខាង​សន្តិសុខ​អីុ​រ៉ាក់​វិញ គូសបញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​អី​ុ​រា​៉​ក់ និង​ពួក​យុទ្ធ​ជន​ឃើ​ត​អីុ​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​២៥ តុលា វាយ​រំដោះ​បាន​ទីក្រុង​២ ស្ថិត​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​ប្រទេស បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យា​៉​ង​សាហាវ​ជាមួយ​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

លោក HALKURD HIKMAT ប្រមុខ​ផ្នែក​សារព័ត៌មាន​របស់​ពួក​យុទ្ធ​ជន​ឃើ​ត​គូសបញ្ជាក់​ប្រាប់​ក្រុម​អ្នកកាសែត​ថា មុន​ពេល​ព្រឹក​ព្រហាម​ពួក​យុទ្ធ​ជន​ឃើ​ត ទ្រទ្រង់​ដោយ​បណ្តា​រថពាសដែក និង​កងកាំភ្លើងធំ ព្រមទាំង​ពី​សំណាក់​កង​យន្តហោះ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក បាន​វាយលុក​ចូល​ទីក្រុង ZOUMAR ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៧០​គ​.​ម ភាគ​ពាយ័ព្យ​ក្រុង​ម៉ូ​ស​ស៊ុ​ល ទីប្រជុំជន​ខេត្ត​នី​នី​វ ហើយ​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ កងកម្លាំង​ឃើ​ត​អាច​លុក​ចូល​ទីក្រុង​នោះ ក្រោយ​ពី​ដណ្តើម​យក​បាន​ភូមិ​៥​នៅ​ជុំវិញ​ក្រុង ។

នៅ​ភាគ​កណ្តាល​អីុ​រ៉ា​ក់ កងកម្លាំង​សន្តិសុខ​គាំទ្រ​ដោយ​ពួក​ជីវពល​ស៊ី​អី​ុ​ត​ប្រមាណ​ជា​៦០០០​នាក់ ព្រមទាំង​កង​យន្តហោះ​អីុ​រ៉ាក់ អាច​វាយ​រំដោះ​ទីក្រុង JOURF AL-SAK ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គ​.​ម ខាងត្បូង​ក្រុង​បា​ដា​ដ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ា​ង​សាហាវ​រយៈពេល​៦​ម៉ោង​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕