ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​មក​កាន់​ហ្វ៊ី​លី​ពី​ន​

9 ឆ្នាំ មុន

ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ថានទូត​អា​មេ​រិ​ក​និយាយ​ថា នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាន​មក​ដល់ទី​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ទី​២៣ តុលា ដើម្បី​ឈប់​សំចត​នៅ​នោះ ។ ស្ថានទូត​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា នាវា​USS GEORGE WASHINGTON ជានា​វា​អា​មេ​រិ​កមួយ​ក្នុង​ចំណោម​នាវា​អា​មេ​រិ​ក​ទាំងឡាយ​ដែល​ឆ្លើយ​តប​ចំពោះ​សំណើ​ផ្ដល់​ជំនួយ​មនុស្សធម៌​របស់​ហ្វ៊ី​លី​ពី​ន ក្រោយ​ពី​ព្យុះ​ទី​ហ្វុ​ង ឈ្នះ

ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ថានទូត​អា​មេ​រិ​ក​និយាយ​ថា នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាន​មក​ដល់ទី​ក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ទី​២៣ តុលា ដើម្បី​ឈប់​សំចត​នៅ​នោះ ។ ស្ថានទូត​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា នាវា​USS GEORGE WASHINGTON ជានា​វា​អា​មេ​រិ​កមួយ​ក្នុង​ចំណោម​នាវា​អា​មេ​រិ​ក​ទាំងឡាយ​ដែល​ឆ្លើយ​តប​ចំពោះ​សំណើ​ផ្ដល់​ជំនួយ​មនុស្សធម៌​របស់​ហ្វ៊ី​លី​ពី​ន ក្រោយ​ពី​ព្យុះ​ទី​ហ្វុ​ង ឈ្នះ HAIYAN ។

នា​ពេល​ថ្មី​ៗ​នេះ​នាវាចម្បាំង​GREGORIO DEL PILARI របស់​កង​ម៉ា​រី​ន​ហ្វ៊ី​លី​ពី​ន​បាន​ចួ​ល​រួម​ជាមួយ​ក្រុម​នាវា​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS GEORGE WASHINGTON ក្នុង​សមយុទ្ធ​មួយ​ក្នុង​ដែនទឹក​ហ្វី​លី​ពី​ន​សំដៅ​ពង្រឹងសមត្ថភាព​របស់​កង​ម៉ា​រី​ន​ក្នុង​ពេលធ្វើការ​រួម​គ្នា ។ សមយុទ្ធ​នោះ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២២ ដល់ទី​២៣ តុលា កន្លង​មកនេះ ។

ដាក់​ឱ្យ​ប្រើប្រាស់​ពី​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​១៩៩២ មក​នាវា​ផ្ទុក​យន្តហោះ GEORGE WASHINGTON គឺជា​នាវា​ទី​៤​ដែល​ដាក់​ឈ្មោះ​នេះ​ហើយ ស្ថិត​ក្នុង​កង​នាវាចរណ៍​ទី​៧​របស់​អា​មេ​រិ​ក ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​យូ​៉​កូ​ស៊ូ​កា ប្រទេស​ជប៉ុន ។ មេបញ្ជាការ​របស់​នាវា​នោះ​គឺ​កា​ពី​តែ​ន​GREG FENTON ដែល​ដឹកនាំ​ក្រុម​នាវិក​ដល់​ទៅ ៥៥០០​នាក់ ៕